trollkhmer news

Power By Pepsi

ម្ចាស់ស្បែកជើងមាស Hun Sen Cup ច្រើនជាងគេ ឃួន ឡាបូរ៉ាវី កំពុងឈរលើគេក្នុងតារាងស៊ុតបញ្ចូលទីនៅឆ្នាំនេះ

ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ១៧:១៥

ម្ចាស់ស្បែកជើងមាស Hun Sen Cup ច្រើនជាងគេ ឃួន ឡាបូរ៉ាវី កំពុងឈរលើគេក្នុងតារាងស៊ុតបញ្ចូលទីនៅឆ្នាំនេះ


ឃួន ឡាបូរ៉ាវី ខ្សែប្រយុទ្ធក្រុមបឹងកេតកំពុងនាំមុខគេក្នុងការទាត់បញ្ចូលទីបានច្រើនជាងគេ នៃការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ ខណៈកីឡាករដើមកំណើតខេត្ត កំពង់ចាមរូបនេះធ្លាប់ឈ្នះ ស្បែកជើងមាសពានរង្វាន់ខាងលើ៣ដងរួចមកហើយក្នុងកំឡុង លេងអោយក្រុម ព្រះខ័នរាជស្វាយរៀង (ព្រះខ័នរាជ)។


នៅក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ នេះ ឃួន ឡាបូរ៉ាវី រកបាន១៤គ្រាប់ហើយ នឹងបានជួបអោយក្រុមបឹងកេតឡើង ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថែមទៀតផង។ ខ្សែប្រយុទ្ធកូន២រូបនេះ បានអោយដឹងថា ៖ រូបគេធ្លាប់ឈ្នះពានរង្វាន់ស្បែកជើងមាស ៣ដង នឹងកំពុងព្យាយាមធ្វើអោយបានល្អបន្តទៀតដើម្បីឈ្នះជាលើកទី៤។


ឃួន ឡាបូរ៉ាវី  ធ្លាប់ម្ចាស់ពានអ្នករកគ្រាប់បាល់បានច្រើនជាងគេ៣ដងពោល ក្នុងឆ្នាំ ២០១១, ២០១២ និង ២០១៤ ពេលរូបគេជាសមាជិកក្រុមព្រះខ័នរាជ ខណៈឆ្នាំនេះកំពុងនាំមុខគេដោយរកគ្រាប់បាល់ បានចំនួន ១៤គ្រាប់ គិតត្រឹមវគ្គ៤ក្រុមចុងក្រោយ ខណៈបឹងកេត ត្រូវជួបក្រុមណាហ្គាវើល នៅថ្ងៃខាងមុខនេះ ៕