trollkhmer news

កូរ៉េខាងត្បូង និងចិននឹងរៀបចំកិច្ចប្រជុំកំពូលមួយនៅខែក្រោយដើម្បីកែសម្រួលទំនាក់ទំនង

ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ១៧:០៧

កូរ៉េខាងត្បូង និងចិននឹងរៀបចំកិច្ចប្រជុំកំពូលមួយនៅខែក្រោយដើម្បីកែសម្រួលទំនាក់ទំនង

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នឹងធ្វើទស្សនកិច្ចទៅកាន់ក្រុងប៉េកាំងនៅខែក្រោយ សម្រាប់កិច្ចប្រជុំកំពូលមួយជាមួយលោកស៊ីជីនភីងរបស់ប្រទេសចិន។

ខណៈដែលប្រទេសទាំងពីរព្យាយាមជួសជុលទំនាក់ទំនងរវាងប្រទេសចិន និងកូរ៉េខាងត្បូងដែលត្រូវបានស្រអាប់ដោយសារ ការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលរបស់អាមេរិកនៅកូរ៉េខាងត្បូង។ ក្រសួងបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍។



ក្រសួងបានឱ្យដឹងថា កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងនៅក្នុងអំឡុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Kang Kyung-wha និងសមភាគីចិន Wang Yi នៅក្នុងទីក្រុងប៉េកាំង។

មេដឹកនាំទាំងពីរបានជួបគ្នានៅខាងក្រៅសន្និសីទកំពូល APEC នៅខេត្ត Danang ប្រទេសវៀតណាមនៅដើមខែនេះ ក្នុងអំឡុងពេលដែលពួកគេបានព្រមព្រៀងការជជែកគ្នាមួយនាពេលខាងមុខ៕




ប្រែសំរួលដោយ : trollkhmer

ប្រភព​ : ENews