trollkhmer news

Selena Gomez ធ្វើ​មិនដឹង ក្រោយអតីត​សង្សារ​ទាក់​ទង​អ្នក​ថ្មី ត្រូវជាអតីត​សង្សារ​របស់​ Justin

ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ១៦:២០

Selena Gomez ធ្វើ​មិនដឹង ក្រោយអតីត​សង្សារ​ទាក់​ទង​អ្នក​ថ្មី ត្រូវជាអតីត​សង្សារ​របស់​ Justin


ក្រោយ​ពី​មាន​រឿង​រ៉ាវ​ផ្ទុះ​ឡើង​ទាក់​ទង​នឹង​តារា​ចម្រៀង​ The Weeknd  បាន​លួច​ទាក់​ទង​ជាមួយ​នឹង​អតីត​សង្សារ​របស់​តារា​ចម្រៀង​ Justin Bieber រួច​មក ​អ្នក​គាំទ្រ​បាន​ឃើញ​តារា​ចម្រៀង​ Selena Gomez ហាក់ដូចជា កំពុងបង្អួតនូវរូប​រាង​របស់​នាង​ជាមួយ​ឈុត​អាវ​កីឡា។



កាល​ពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា​ តារា​ចម្រៀង​ Selena Gomez ត្រូវ​បាន​​ឃើញ​ ថា​ដើរ​ចេញ​​ពី​កន្លែង​ហាត់​កីឡា​មួយ​កន្លែង​ក្នុង​រដ្ឋ​ Los Angeles ។ មើលទៅនាង នៅពេលនេះ​​​ពិត​ជា​ស្រឡូន​ស្អាត​ ហើយ​ក្បាល​ពោះ​វិញ​ ពិត​ជា​រាប​ស្មើ​ ខណៈ​បង្ហាញ​រាង​ជាមួយ​នឹង​ឈុត​ខោ​អាវ​កីឡា​តែ​ប៉ុណ្ណោះ។




រម្លឹក​ដែរ​ថា​ តារា​ចម្រៀង​ The Weeknd ត្រូវ​គេ​ឃើញ​នៅ​ជាមួយ​តារា​ម៉ូដែល​ Yovanna ដែល​ជា​អតីត​សង្សារ​របស់​ Justin។ ទាំង​ពីរ​អ្នកនេះ​បាន​ចេញ​ពី​កម្មវិធី​ជប់​លៀង​មួយ​។ បើតាមប្រភពច្បាស់ការមួយ បានឲ្យដឹងថា​ លោក The Weeknd អតីត​សង្សារ​ Selena និង Yovanna អតីត​សង្សារ​ Justin បាន​កាន់​ដៃ​គ្នា​ជាប់​ ពេល​ចូលរូម​ពិធី​ខួប​កំណើត​មិត្តភ័ក្តិ​ កាល​ពី​ថ្ងៃសុក្រ កន្លងទៅនេះ យ៉ាងផ្អែមល្ហែម។




រឿង​រ៉ាវ​របស់​តារា​ចម្រៀង​ទាំង​៤​រូប​នេះ​ កាន់តែក្លាយជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​ ស្រប​ពេល​ Selena បែក​ពី​ The Weeknd ហើយ​មក​ត្រូវ​គ្នា​វិញ​ជាមួយ​ Justin Bieber ។ អ្វី​ដែល​កាន់​ភ្ញាក់ផ្អើលខ្លាំងទៀតនោះ​ គឺ​ The Weeknd បែរ​ជា​មក​ទាក់ទង​សាង​ស្នេហ៍​ជាមួយ​អតីត​សង្សារ​របស់​ Justin ទៅវិញ៕






ប្រែសំរួលដោយ : trollkhmer

ប្រភព​ : Dailymail