trollkhmer news

Bayern ចែកផ្លូវគ្នាជាមួយ Ancelotti ក្រោយ​ចាញ់ PSG នៅ UEFA Champion League

ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ០១:០៧

Bayern ចែកផ្លូវគ្នាជាមួយ Ancelotti ក្រោយ​ចាញ់ PSG នៅ UEFA Champion League


FC Bayern Munich បានសម្រេចចែកផ្លូវគ្នាជាមួយអ្នកចាត់ការ Carlo Ancelotti បន្ទាប់ពី​ចាញ់​ Paris Saint-Germain ៣ទល់នឹង០ នៃការប្រកួតពានរង្វាន់ UEFA​ Champions League កាលពី​យប់​ថ្ងៃ​ពុធ។


តាមសារព័ត៌មាន Sky Sports បានឲ្យដឹងថា ប្រធានក្លឹបលោក Karl-Heinz Rummenigge និង ថ្នាក់ដឹកនាំផ្សេងៗទៀតរួមទាំងលោក Ancelotti បានធ្វើបានជួបពិភាក្សាគ្នាផងដែរមុននឹងសម្រេចចិត្តបែបនេះ។ មូលហេតុដែលធ្វើឲ្យលោកគ្រូបង្វឹកជនជាតិអ៊ីតាលីអស់កៅអីនៅ Allianz Arena ដោយសារតែការចាញ់ PSG ៣គ្រាប់ ដោយនេះគឺជាការបរាជ័យដ៏ធំបំផុតសម្រាប់ក្លឹបនៅវគ្គចែកពូលក្នុងរយៈពេល ២១ឆ្នាំ ចុងក្រោយ។


គួរបញ្ជាក់ផងដែរ លោក Ancelotti ចូលមកដឹកនាំ Bayern Munich ក្នុងឆ្នាំ ២០១៦ បន្ទាប់ពី លោក Pep Guardiola ចាកចេញទៅកាន់ Manchester City នៅអង់គ្លេស។ ក្នុងអំឡុងពេល ១ឆ្នាំ៣ខែនេះ អតីតគ្រូបង្វឹក Juventus, AC Milan, Real Madrid និង Chelsea ជួយឲ្យ Bayern ឈ្នះ Bundesliga ១សម័យ និង DFL Super Cup ២សម័យផងដែរ។ 


ប្រែសំរួលដោយ : ឆើត

ប្រភព​ : Goal