trollkhmer news

គ្រូ Chelsea ថាសប្បាយចិត្តបំផុត ពេលកូនក្រុមអាចវាយបកយកឈ្នះ AT Madrid បាន (មានវីដេអូ)

ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១៦:០៥

គ្រូ Chelsea ថាសប្បាយចិត្តបំផុត ពេលកូនក្រុមអាចវាយបកយកឈ្នះ AT Madrid បាន (មានវីដេអូ)


អ្នកចាត់ការទូទៅ Chelsea លោក Antonio Conte បានសំដែងភាពរីករាយ ដែលកូនក្រុមរបស់ខ្លួន លេងបានយ៉ាងល្អ ដោយយកឈ្នះដៃគូ ក្នុងជំនួប UEFA Champions League ពូល C កាលពីយប់មិញ។


បុរសសញ្ជាតិអ៊ីតាលី រៀបរាប់ថា កីឡាកររបស់លោកលេងបានល្អខ្លាំងណាស់ វាធ្វើអោយលោកសប្បាយចិត្តមែនទែន ព្រោះវាបង្ហាញអោយឃើញពីការខិតខំប្រឹងប្រែង និងភាពសហការទៅវិញទៅមករបស់ពួកគេ។ វាពិតជាលំបាកមែនទែននៅពេល Atletico Madrid នាំមុន តែយើងក៏លេងបានយ៉ាងល្អរហូតយកជ័យជំនះមកវិញ។


ជំនួបនាទឹកដី Wanda Metropolitano ខ្សែប្រយុទ្ធម្ចាស់ផ្ទះ Antoine Griezmann បានស៊ុតបាល់ពិន័យ១១ម៉ែត្រនាំមុខមុននៅនាទី៤០ ខណៈ Alvaro Morata រកគ្រាប់តាមស្មើបានវិញ មុនពេល Michy Batshuayi ស៊ុត១គ្រាប់ចុងក្រោយនៅនាទី៩០+៤ ឆក់៣ពិន្ទុ អោយ Chelsea តែម្តង។​



ប្រែសំរួលដោយ : ឆើត

ប្រភព​ : Dailymail