trollkhmer news

Jose Mourinho ថា Man UTD អាចឡើងវគ្គ១៦ក្រុមបាននៅ Champion League ក្រោយឈ្នះបាន២ប្រកួត

ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១៥:៥៨

Jose Mourinho ថា Man UTD អាចឡើងវគ្គ១៦ក្រុមបាននៅ Champion League ក្រោយឈ្នះបាន២ប្រកួត


អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​លោក Jose Mourinho បាន​ថ្លែង​ថា កូនក្រុម​របស់​លោក​ជិត​ឡើង​ទៅ​កាន់​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ UEFA Champions League ហើយ បន្ទាប់ពី​បំបាក់​ក្រុម​ម្ចាស់ផ្ទះ CSKA Moscow នៅ​ប្រទេសរុស្ស៊ី ដោយ​លទ្ធផល ១-៤ យប់មិញ។


បុរសសញ្ជាតិព័រទុយហ្កាល់លើកឡើងថា៖ "រឿង​ដែល​សំខាន់​នោះ​គឺ ២​ប្រកួត យើងអាចរកបាន៦​ពិន្ទុ ហើយ​ពួកយើង​កំពុងតែ​ធ្វើ​បាន​ល្អ​នៅ Champions League។ ពួក​យើង​នៅ​សល់ ៤​ប្រកួត​ទៀត​ក្នុង​ដៃ ដោយ​ពួកយើង​ចាប់ផ្ដើម​បាន​យ៉ាង​ល្អ ហើយ​ពួកយើង​ជិត​ឈាន​ដល់​ចំណុច​នោះ​ហើយ។ 


Man UTD នៅតែបន្តឈរកំពូលតារាង ក្រោយយកឈ្នះម្ចាស់ផ្ទះរុស្ស៊ី CSKA Moscow ៤-១ នៅការប្រកួតទី២ ពូល A ពាន រង្វាន់ UEFA Champions League កាលពីយប់មិញ ខណៈ Basel លត់ Benfica ៥គ្រាប់។