trollkhmer news

Power By Pepsi

Alves, Neymar និង Cavani ស៊ុតម្នាក់១គ្រាប់ឲ្យ PSG បំបាក់ Bayern Munich ៣-០ (មានវីដេអូ)

ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ០៤:០៩

Alves, Neymar និង Cavani ស៊ុតម្នាក់១គ្រាប់ឲ្យ PSG បំបាក់ Bayern Munich ៣-០ (មានវីដេអូ)


ក្រុមចាយលុយធំនៅបារាំង Paris St Germain បានយកឈ្នះក្រុមភ្ញៀវ Bayern Munich ដោយលទ្ធផល៣ទល់នឹង០ នៃការប្រកួតពានរង្វាន់ UEFA Champion League វគ្គចែកពូល ជុំទី២ នៅក្នុងពូល B។


៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយ Dani Alves, Edinson Cavani នៅក្នុងវគ្គទី១ និង Neymar នៅក្នុងវគ្គទី២។ 


ឆ្លងកាត់ការប្រកួត២លើក ក្រុមលោក Unai Emery ឈរនៅលេខ១មាន៦ពិន្ទុនៅក្នុងដៃ ខណៈ Bayern Munich វិញមាន៣ពិន្ទុ ស្មើគ្នាជាមួយ Celtic ចំណែកឯ Anderlecht វិញមិនទាន់មានពិន្ទុនៅឡើយទេ។