trollkhmer news

Power By Pepsi

គ្រូ PSG ថាដោះស្រាយបញ្ហា Neymar និង Cavani រួចរាល់ហើយ

ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១៥:៣១

គ្រូ PSG ថាដោះស្រាយបញ្ហា Neymar និង Cavani រួចរាល់ហើយ


អ្នកចាត់ការ PSG លោក Unai Emery បានឲ្យដឹងថា លោកបានដោះស្រាយបញ្ហារវាង Neymar និង Cavani រួចរាល់អស់ហើយ ក្រោយពីមានបញ្ហារឿងដណ្តើមគ្នាទាត់បាល់១១ម៉ែត្រ។


អតីតគ្រូបង្វឹក Sevilla ​និយាយ​ថា​៖ “Neymar ​ស្ថិត​ក្នុង​បញ្ជី​សម្រាប់​ប្រកួត​យប់នេះ​។ ខ្ញុំ​បាន​ជជែក​ជាមួយ​ពួក​គេ (Neymar & Cavani) ហើយ​ពួក​គេ​ដឹង​ថា​អ្វី​ៗ​នឹង​កើត​ឡើង​យ៉ាង​ដូច​ម្ដេចសម្រាប់ការប្រកួតក្រោយៗនេះ​”។


ខ្សែ​ប្រយុទ្ធ Neymar ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​របស់​ក្រុម Paris St Germain ​សម្រាប់​ប្រកួត Champions League ទល់​នឹង Bayern Munich ម៉ោង​១:៤៥​រំលង​អធ្រាត្រ​ថ្ងៃ​ពុធ​ទី​២៧​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​ជា​សះស្បើយ​ពី​របួស​ប្រអប់​ជើង​។


អតីតសមាជិក Barca ទើបតែជាពីបញ្ហារបួសជើង ក្រោយពីប៉ះទង្គិចជាមួយមិត្តរួមក្រុម Hatem Ben Arfa អំឡុង​ពេល​ហ្វឹកហាត់​ដែលធ្វើឲ្យរូបគេអវត្តមាននៅក្នុងជំនួបជាមួយ Montpellier កាលពីសប្តាហ៍មុន។


ប្រែសំរួលដោយ : ឆើត

ប្រភព​ : Dailymail