trollkhmer news

Power By Pepsi

Mourinho ថាអត់ Fellani, Pogba និង Carrick មិនប៉ះពាល់ការប្រកួតជាមួយ CSKA យប់នេះទេ

ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១៥:០២

Mourinho ថាអត់ Fellani, Pogba និង Carrick មិនប៉ះពាល់ការប្រកួតជាមួយ CSKA យប់នេះទេ


គ្រូបង្វឹក Manchester United លោក Jose Mourinho ថា អវត្តមានខ្សែបម្រើ Paul Pogba, Michael Carrick និង Marouane Fellani នឹងមិនប៉ះពាល់ដល់កំលាំងរបស់ក្រុមខ្លាំងពេកទេសំរាប់ជំនួបប៉ះម្ចាស់ផ្ទះ CSKA Moscow យប់នេះ។


លោក Mourinho និយាយថា ក្រុមអវត្តមាន Fellani, Pogba និង Carrick ខ្សែបម្រើសំខាន់ៗសុទ្ធតែមិនអាចលេងបាន ហើយលោកមិនមានជម្រើសផ្សេងច្រើនទេ។​ យ៉ាងណាក្តី លោកក៏មិនផ្ដោតលើសមត្ថភាពបុគ្គលខ្លាំងពេកដែរ អ្វីដែលសំខាន់នោះ គឺកំលាំងក្រុមទាំងមូលតែម្ដង ព្រោះសមាជិកដ៏ទៃក៏មានសមត្ថភាពដូចៗគ្នា។


កីឡាករទាំង៣រូប ខាងលើសុទ្ធតែមានបញ្ហារបួសរៀងៗខ្លួនដែលតម្រូវអោយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់សម្រេចចិត្តដាក់ Nemanja Matic និង Ander Herrera ចូលជំនួសវិញ។


Man UTD បើកឆាកវគ្គសន្សំពិន្ទុពូល A ពាន Champions League ដោយឈ្នះ ៣-០លើ FC Basel នៅ Old Trafford ខណៈ CSKA Moscow ឈ្នះ ២-១ លើ Benfica ៕


ប្រែសំរួលដោយ : ឆើត

ប្រភព​ : Reuters