trollkhmer news

Liverpool ជ្រុះចេញពីការប្រកួតដណ្តើមពានរង្វាន់ EFL Cup កាលពីយប់មិញ (វីឌីអូហាយឡាយ)

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៨:៥១

Liverpool ជ្រុះចេញពីការប្រកួតដណ្តើមពានរង្វាន់ EFL Cup កាលពីយប់មិញ (វីឌីអូហាយឡាយ)


Liverpool បានរងការបរាជ័យផ្ទួនៗ បើទោះបីជាមកលេងលើទឹកដីខ្លួនឯងក៏ដោយ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត EFL Cup ដោយបានចាញ់ក្រុម Southampton ដោយលទ្ធផល ០ទល់១ កាលពីយប់មិញនេះ។ មួយគ្រាប់ដែលធ្វើអោយ Liverpool ចុកចាប់នោះគឺបានកើតឡើងនៅនាទីទី ៩០ ទៅហើយ ដោយកីឡាករ Shane Long ខណៈដែលកាលពីជើងទីមួយ Liverpool ក៏បានចាញ់ដោយលទ្ធផល ០ទល់១ ដូចគ្នានេះដែរ។


 



ការបរាជ័យជាបន្តបន្ទាប់នេះបានកើតឡើងក្រោយពេលដែលការប្រកួតក្នុងពានរង្វាន់ Premier League កាលពីសប្តាហ៍មុននោះគឺ Liverpool បានចាញ់ក្រុម Swansea នៅក្នុងទឹកដីខ្លួនឯងដោយលទ្ធផល ២ទល់៣ ធ្វើអោយធ្លាក់ពីចំណាត់ថ្នាក់ពីលេខ ២ មកនៅត្រឹមលេខ ៤ ។ 



ក្រុម Southampton ត្រូវឡើងទៅដល់វគ្គផ្តាច់ព្រ័តដោយត្រូវរងចាំការប្រកួតរវាងក្រុម Hull City និង Manchester United នៅយប់ថ្ងៃព្រហស្បតិ៍នេះបន្តទៀត។




ប្រែសំរួលដោយ : JT