trollkhmer news

Zinedine មិនខ្វល់ការរិះគន់ទម្រង់លេង ខណៈកីឡាកររបួសច្រើនពេលប៉ះ Celta យប់នេះ

ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៦:៤២

Zinedine មិនខ្វល់ការរិះគន់ទម្រង់លេង ខណៈកីឡាកររបួសច្រើនពេលប៉ះ Celta យប់នេះ

ក្រុមអធិរាជស Real Madrid នឹងត្រូវធ្វើដំណើរទៅផ្ទះរបស់ Celta Vigo នៃការប្រកួតបាល់ទាត់ពានរង្វាន់ King Cup ឆ្នាំ២០១៧ ជើងទី២ ខណៈដែលគ្រូបង្គោល Zinedine Zidane បដិសេធមិនខ្វល់ពីការរិះគន់អំពីទម្រង់របស់ក្រុមនាពេលបច្ចុប្បន្នក្រោយពីចាញ់ក្នុងដីកាលពីជើងទី១។



ក្រោយពីប្រមូលផ្តុំកីឡាករនឹងធ្វើការហ្វឹកហាត់លើកចុងក្រោយរួច អ្នកចាត់ការជនជាតិបារាំងបានឲ្យដឹងថា៖ ‘អ្វីដែលគួរឲ្យបារម្ភនាពេលបច្ចុប្បន្ននោះគឺមិនមែនលទ្ធផលមិនល្អរបស់យើងឡើយ នៅក្នុងវិស័យបាល់ទាត់រឿងបែបនេះតែងតែកើតឡើង ហើយលោកកំពុងតែដោះស្រាយបញ្ហាទាំងនេះហើយ។ អ្វីដែលលោកកំពុងតែពិបាកនោះគឺបញ្ហារបួសកីឡាករជាច្រើន ខណៈដែលក្រុមលោកត្រូវប្រកួតជាបន្តបន្ទាប់ទៀត’។“Ronaldo នឹងចូលលេងថ្ងៃស្អែក, គេនឹងរួមដំណើរជាមួយយើង។ គេមានបញ្ហាខ្លះប៉ុន្តែខ្ញុំជឿថាគេនឹងដោះស្រាយបាន ប៉ុន្តែមិនជាបញ្ហារបួសឡើយ ហើយគេនឹងជួយឲ្យយើងទទួលបានជ័យជម្នះនៅក្នុងជំនួបនេះ’ នេះបើតាមការបន្ថែមរបស់បុរសវ័យ៤៤ឆ្នាំ។



ក្រោយពីទទួលជោគជ័យនៅ Santiago Bernabeu ក្នុងពាន King Cup ជើងទី១ Celta Vigo បានចាញ់ Real Sociedad ១ទល់នឹង០ នៃក្របខ័ណ្ឌ LaLiga ខណៈដែលកីឡាករសំខាន់ៗមួយចំនួនធំត្រូវបានឲ្យសម្រាកដើម្បីត្រៀមប៉ះជាមួយ Real Madrid។




ប្រែសំរួលដោយ : ឆើត

ប្រភព​ : Reuters