trollkhmer news

លោកប្រាក់ សុវណ្ណរ៉ា វិលមកកាន់ការងារថ្មីមួយនៅក្នុងសហព័ន្ធបាល់ទាត់កម្ពុជា

ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៤:៣៦

លោកប្រាក់ សុវណ្ណរ៉ា វិលមកកាន់ការងារថ្មីមួយនៅក្នុងសហព័ន្ធបាល់ទាត់កម្ពុជា

អតីតគ្រូបង្គោលជម្រើសជាតិកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា បានបង្ហើបថាលោកនឹងវិលមកកាន់ការងារដ៏សំខាន់មួយក្នុងវិស័យបាល់ទាត់កម្ពុជានៅពេលខាងមុខបន្តិចទៀត ខណៈលោកបដិសេធមិនបញ្ជាក់នៅក្នុងតំណែងអ្វីនៅឡើយទេ ត្បិតរង់ចាំការចុះហត្ថលេខាប្រកាសជាផ្លូវការសិន។

តំណែងថ្មីរបស់លោក ប្រាក់ សុវណ្ណារ៉ា មិនជាការដឹកនាំក្រុមជម្រើសជាតិឡើយ ពោលគឺលោកនឹងកាន់តួនាទីថ្មីមួយដែលមានឥទ្ធិពលជាមួយបាល់ទាត់ខ្មែរជាមួយសហព័ន្ធបាល់ទាត់តែម្តង។ការបង្ហើបការងារថ្មីពេលនេះ គឺធ្វើឡើងក្រោយលោក ប្រាក់ សុវណ្ណារ៉ា ចែកផ្លូវគ្នាពីក្រុមជើងឯក២សម័យបឹងកេតអង្គរ កាលដើមខែមករាយ៉ាងគួរឲ្យភ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់ខ្មែរតែម្តង។ គួរបញ្ជាក់ថាលោក ប្រាក់ សុវណ្ណរ៉ា ធ្លាប់បង្វឹកក្លិបបាល់ទាត់ធំៗនៅកម្ពុជាជាច្រើនដូចជា ភ្នំពេញអឹមផាយអឺ, ណាហ្គាវើល, បឹងកេតអង្គរ និង ជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិផងដែរ។ 


ប្រែសំរួលដោយ : ឆើត