trollkhmer news

ស្រាបៀរ អានឆ័រ រៀបចំពិធីប្រគល់រង្វាន់លាភមង្គលលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧

ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៣:០៨

ស្រាបៀរ អានឆ័រ រៀបចំពិធីប្រគល់រង្វាន់លាភមង្គលលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧


រាជធានីភ្នំពេញ : កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧ ស្រាបៀរអានឆ័របានរៀបចំពិធីប្រគល់រង្វាន់លើកទីមួយដល់គូស្វាមីភរិយា នៅក្រុមហ៊ុនរោងចក្រផលិតស្រាបៀរកម្ពុជា (CBL) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន CBL គូស្វាមីភរិយាថ្មីទាំងអស់ដែលត្រូវរង្វាន់ និងភ្ញៀវកិត្តិយសជាច្រើន។ 

ការចាប់រង្វាន់នេះ បានធ្វើឡើងនៅថ្ងៃទី ១៥ មករា ឆ្នាំ២០១៧ នៅក្នុងកម្មវិធី Anchor Fun Zone នៅស្ថានីយ៍ទូរទស្សន៍ PNN ។ រង្វាន់រួមមាន ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi ចំនួន ១៥ រង្វាន់  ទូរទស្សន៍ Sony Android ទំហំ 55 អ៊ីញចំនួន១០ រង្វាន់ និងកាម៉េរ៉ា Digital Sony Alpha ចំនួន ១០ រង្វាន់។

កម្មវិធីប្រគល់រង្វាន់នេះបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អតិថិជន ដែលបានជាវស្រាបៀរអានឆ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។

លោក នួន ផានុត និងលោកស្រី ភេម ប៉ន ដែលបានឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi បាននិយាយទាំងក្តីរំភើបថា ពួកគាត់ទាំងពីរមានអារម្មណ៍ រំភើបខ្លាំងដែលបានត្រូវរង្វាន់ធំពីស្រាបៀរអានឆ័រ ហើយបញ្ជាក់ថា ស្រាបៀរអាន់ឆ័រពិតជាបានប្រគល់រង្វាន់ពិតប្រាកដមែនជូនពួកគាត់ទាំងពីរ ។ 

កម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍របស់ស្រាបៀរ អាន់ឆ័រ :

- រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 20-49 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល ប៊ិច 2ដើម និងកាបូប1។

- រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 50-119 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល ប៊ិច 2ដើម កាបូប1 និង ប័ណ្ណផ្សងសំណាង 2 សន្លឹក។

- រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 120 កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល ប៊ិច 2ដើម កាបូប1 និង ប័ណ្ណផ្សងសំណាង 3 សន្លឹក។

- រាល់ការជាវចាប់ពី 120កេសឡើងទៅនឹងទទូលបានកញ្ចប់ក្រេបច័ន្ទទឹកឃ្មុំនៅខេត្តព្រះសីហនុរយះពេល 2ថ្ងៃ1យប់ (ការផ្តល់ជួននេះសំរាប់តែគូស្វាមីភរិយា 1000គូដំបូងប៉ុណ្ណោះ)។

កម្មវិធីនេះមានសុពលភាពពីថ្ងៃ 01 តុលា 2016 ដល់ ថ្ងៃទី 30 កញ្ញា 2017។ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 222 400 និង 011 333 500 ។  

សូមទទួលយកភាពសប្បាយរីករាយយ៉ាងពិតប្រាកដជាមួយរស់ជាតិដ៏ស្រទន់នៃស្រាបៀរអាន់ឆ័រក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់លោកអ្នក។ ជាពិសេសជាងនេះទៀត លោកអ្នក អាចមានឱកាសឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi  ទូរទស្សន៍ Sony Android ទំហំ 55 អ៊ីញ និង កាម៉េរ៉ា Digital Sony Alpha ជាច្រើនរង្វាន់ទៀត។ ការចាប់រង្វាន់បន្ទាប់នឹងធ្វើឡើងនៅ

  • លើកទី2 ថ្ងៃទី 23 មេសា 2017 
  • លើកទី3 ថ្ងៃទី 16 កក្តដា 2017 
  • លើកទី4 ថ្ងៃទី 15 តុលា 2017។

នេះពិតជាការបង្កើនភាពអស្ចារ្យបន្ថែមទៀតដល់អាពាហ៍ពិពាហ៍របស់លោកអ្នក។ អាចទទួលទានស្រាបៀរដ៍ឆ្ងាញ់ពិសា ព្រមទាំងមានឱកាសឈ្នះរង្វាន់អស្ចារ្យជាច្រើនសន្ធឹក 

សន្ធាប់។ នៅពេលដែលលោកអ្នកមានរៀបចំអាពាហ៍ពិពាហ៍ សូមកុំភ្លេចស្រាបៀរ អាន់ឆ័រ !!! 


សូមរីករាយពិសាស្រាបៀរអាន់ឆ័រ ដោយការទទួលខុសត្រូវ។



ប្រែសំរួលដោយ : TrollKhmer