trollkhmer news

អង្គការទស្សនៈពិភពលោក សហការជាមួយនឹងផ្សារទំនើបអូឡាំព្យា រៀបចំកម្មវិធីពិព័រណ៍សប្បុរសធម៌ ដើម្បីជាផ្តល់ជូននូវទឹកស្អាត ទឹកអនាម័យ ជូនទៅដល់កុមារដែលងាយរងគ្រោះ

ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ១២:១៧

អង្គការទស្សនៈពិភពលោក សហការជាមួយនឹងផ្សារទំនើបអូឡាំព្យា រៀបចំកម្មវិធីពិព័រណ៍សប្បុរសធម៌ ដើម្បីជាផ្តល់ជូននូវទឹកស្អាត ទឹកអនាម័យ ជូនទៅដល់កុមារដែលងាយរងគ្រោះ

អង្គការទស្សនៈពិភពលោក សហការជាមួយនឹងផ្សារទំនើបអូឡាំព្យា បានរៀបចំកម្មវិធីពិព័រណ៍សប្បុរសធម៌ឈ្មោះ “Magical Christmas: A Fair for A Cause” ដើម្បីជាផ្តល់ជូននូវទឹកស្អាត ទឹកអនាម័យ ជូនទៅដល់កុមារដែលងាយរងគ្រោះបំផុតចំនួន ៣០០នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង។

កម្មវិធីពិព័រណ៍សប្បុរសធម៌នេះ នឹងធ្វើឡើងនៅផ្សារទំនើបអូឡាំព្យា នៅថ្ងៃទី ២៤ និង២៥ ខែធ្នូ។ អ្នកចូលរួមអាចមកមើលតូបលក់កាដូបុណ្យណូអែលជាច្រើន ដែលមានទាក់ទងជាមួយនឹង អនាម័យ ទឹកស្អាត វិស័យអប់រំ រួមទាំងការសម្តែងពីសិល្បករដ៏ឆ្នើមរបស់ប្រទេសកម្ពុជាផងដែរ។

លោកស្រី លឹម លីជិន សហនាយិកានៃក្រុមហ៊ុនមេហ្គា អាសិត មេនេចមេន ជឿជាក់ទៅលើការវិនិយោគដ៏យូរអង្វែងនៅលើការរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយការផ្តល់ជូនវិញទៅកាន់ប្រជាពលរដ្ឋនិងកុមារ ដោយជួយបំពេញតម្រូវការរបស់ពួកគាត់។

“យើងចូលរួមបង្កើតកម្មវិធីនេះឡើង ព្រោះយើងចង់បានការចូលរួមពីអ្នកទាំងអស់គ្នា។ អ្នកទាំងអស់គ្នាដើរតួយ៉ាងសំខាន់ក្នុងការជួយតបទៅសហគមន៍យើងវិញ។ ផ្សារទំនើបអូឡាំព្យា មានភាពរីករាយមែនទែនដែលបានចូលរួមក្នុង “Magical Christmas: A Fair for A Cause” ដើម្បីជាការគាំទ្រនិងរៃអង្គាសថវិកាសម្រាប់ គម្រោងទឹកស្អាតរបស់អង្គការទស្សនៈពិភពលោក ក្នុងការផ្តល់ជូនទឹកស្អាតនិងមានអនាម័យជូនទៅដល់សហគមន៍និងតាមបណ្តាផ្ទះឲ្យបានប្រើប្រាស់។ លោកស្រី លឹម លីជិន បានចែករម្លែក។

លោក Nong Davith Senior Specialist for WASH: Water and Sanitation at World Vision បានប្រាប់ថា៖ “គោលដៅរបស់កម្មវិធី គម្រោងទឹកស្អាតនិងអនាម័យរបស់ អង្គការទស្សនៈពិភពលោក គឺសម្រាប់ធានាទៅដល់ការលូតលាស់របស់កុមារ ដើម្បីឲ្យពួកគាត់មានសុខភាពល្អ ហើយនិងសម្រាប់ក្រុមគ្រួសារទទួលបាននូវទឹកស្អាតផងដែរ”។

“មូលនិធិទទួលបានមកពីកិច្ចសហប្រតិបត្តិការជាមួយនឹងផ្សារទំនើបអូឡាំព្យា នឹងយកទៅសម្រាប់សាងសង់អណ្តូងទឹកនៅ សាលាបឋមសិក្សា A’ Leng នៅខេត្តកំពង់ឆ្នាំង។ តាមការវាយតម្លៃរបស់អង្គការទស្សនៈពិភពលោក បានបង្ហាញថា សិស្សានុសិស្សសរុបចំនួន ៣៩១នាក់ (១៩៧ ជាសិស្សស្រី) និងគ្រូចំនួន ១៥នាក់ មិនមានទឹកស្អាតសម្រាប់បរិភោគ និងបោកគក់ និងការប្រើប្រាស់បង្គន់អនាម័យនោះទេ។ យើងត្រូវការចូលរួមពីអ្នកទាំងអស់គ្នាដើម្បីជួយនិងធានាទៅលើការអភិវឌ្ឍន៍របស់កុមារគ្រប់រូប។” នេះបើយោងតាមលោក Nong Davith។

ផ្សារទំនើប អូឡាំព្យា មានការរៀបចំកម្មវិធីជាច្រើនពេញមួយខែនៃខែធ្នូ ដោយក្នុងនោះមានដូចជា៖ “Challenge for a Cause” នៅថ្ងៃទី២៥ ខែធ្នូ។ កម្មវិធី “Tree of Luck” នៅថ្ងៃទី ១ដល់ថ្ងៃទី២៥ និងកម្មវិធី “Letter to Santa” នៅថ្ងៃទី២៤ និង២៥។
លោក ឈី សាង ប្រធានគ្រប់គ្រងទូទៅនៃផ្សារទំនើបអូឡាំព្យា បានលើកឡើងថា៖ “ពួកយើងសូមអំពាវនាវទៅដល់អ្នកទាំងអស់គ្នា ដើម្បីចូលរួមជាផ្នែកមួយនៃយុទ្ធនាការនេះ និងគាំទ្រតាមទម្រង់ដូចជាការផ្តល់ជាមូលនិធិ ការជួលស្តង់ ឬការបរិច្ចាគដោយសប្បរុស។ ប្រអប់អំណោយនឹងមានបង្ហាញនៅឯមជ្ឈមណ្ឌលព័ត៌មានរបស់ផ្សារទំនើបហើយប្រាក់ចំណេញពីការជួលស្តង់ ១០០% នឹងត្រូវបានបរិច្ចាគទៅអង្គការទស្សនៈពិភពលោក។ 

មនុស្សជាច្រើននាក់រួមទាំងកុមារងាយរងគ្រោះត្រូវការជំនួយពីពួកយើង ដើម្បីចូលរួមផ្លាស់ប្តូរជីវិតពួកគាត់ សូមចូលរួមជាមួយអង្គការទស្សនៈពិភពលោក តាមរយៈកម្មវិធីជំនួយសង្គម តាមគណនី ABA: 000 880 848 (World Vision International) ឬ ទាក់ទងមកកាន់ប្រធានផ្នែករៃអង្គាសថវិកាក្នុងស្រុករបស់អង្គការទស្សនៈពិភពលោក តាមរយៈ៖ +855 (0) 935 353 ឬតាមអ៊ីម៉ែល៖ [email protected] ដើម្បីជួលស្តង់ សូមទាក់ទងអ្នកគ្រប់គ្រងព្រឹត្តិការណ៍ ផ្សារទំនើប អូឡាំព្យា ពិសី អ៊ុំ តាមរយៈលេខ +85511503053 ឬតាមរយៈអ៊ីមែល [email protected]

សណ្ឋាគារអូឡាំព្យាស៊ីធី និង​ សណ្ឋាគារតូយ៉ូកូអ៉ីន ឥឡូវនេះគឺជាសណ្ឋាគារដែលទទួលស្គាល់ដោយរដ្ឋាភិបាល ក្នុងការទទួលភ្ញៀវអោយស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័ក

សណ្ឋាគារអូឡាំព្យាស៊ីធី និង​ សណ្ឋាគារតូយ៉ូកូអ៉ីន ឥឡូវនេះគឺជាសណ្ឋាគារដែលទទួលស្គាល់ដោយរដ្ឋាភិបាល ក្នុងការទទួលភ្ញៀវអោយស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័ក

សណ្ឋាគារ តារាគ្រុប បានដាក់ឲ្យដំណើរការការធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ នៅតាមបណ្ដាទីតាំងរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា

សណ្ឋាគារ តារាគ្រុប បានដាក់ឲ្យដំណើរការការធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ នៅតាមបណ្ដាទីតាំងរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អូឡាំព្យានិងមជ្ឈមណ្ឌលវេជ្ជសាស្ត្រអ៊ីនធើឃែ នៃក្រុមហ៊ុន OCIC បានធ្វើកិច្ចសហការប្រតិបត្តិការជាមួយ ក្រសួងសុខាភិបាលនិងសាលាក្រុងរាជធានីភ្នំពេញក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់យុវជនកម្ពុជា។

ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៥៦នាក់, ជាសះស្បើយ៧១៦នាក់, ស្លាប់ចំនួន១៤នាក់

ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៥៦នាក់, ជាសះស្បើយ៧១៦នាក់, ស្លាប់ចំនួន១៤នាក់