trollkhmer news

សណ្ឋាគារអូឡាំព្យាស៊ីធី និង​ សណ្ឋាគារតូយ៉ូកូអ៉ីន ឥឡូវនេះគឺជាសណ្ឋាគារដែលទទួលស្គាល់ដោយរដ្ឋាភិបាល ក្នុងការទទួលភ្ញៀវអោយស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័ក

ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ០៩:០៩

សណ្ឋាគារអូឡាំព្យាស៊ីធី និង​ សណ្ឋាគារតូយ៉ូកូអ៉ីន ឥឡូវនេះគឺជាសណ្ឋាគារដែលទទួលស្គាល់ដោយរដ្ឋាភិបាល ក្នុងការទទួលភ្ញៀវអោយស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័ក

ភ្នំពេញថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ — សណ្ឋាគារអូឡាំព្យាស៊ីធី និង​ សណ្ឋាគារតូយ៉ូកូអ៉ីន ត្រូវបានគ្រប់គ្រងដោយគ្រុបសណ្ឋាគារដ៏ធំមួយនៅប្រទេសកម្ពុជា គឺសណ្ឋាគារតារា​ បានប្រកាសចូលរួមក្នុងកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការដាក់អោយធ្វើចត្តាឡីស័ក​នៅកម្ពុជា សហការជាមួយគណៈកម្មាធិការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ។
សណ្ឋាគារទាំងពីរនេះ ផ្តល់ជូននូវកញ្ចប់ស្នាក់នៅសម្រាប់ចត្តាឡីស័ក (ASQ) ដែលអនុម័តដោយរាជរដ្ឋាភិបាលសម្រាប់ពលរដ្ឋកម្ពុជា អ្នកដំណើរអន្តរជាតិ និងជនបរទេសដែលកំពុងរស់នៅប្រទេសកម្ពុជា ហើយត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញ។

សណ្ឋាគារ អូឡាំព្យាស៊ីធី ផ្តល់ជូនកន្លែងស្នាក់នៅដែលមានបំពាក់សម្ភារបរិក្ខារទំនើបៗ និងមានបន្ទប់ធំទូលាយ ដែលមានផ្ទះបាយ និងរានហាលនៅគ្រប់បន្ទប់ទាំងអស់។ ជាមួយនឹងទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ភ្ញៀវអាចស្នាក់នៅដោយសុវត្ថិភាព និងសម្រាកលំហែកាយប្រកបដោយផាសុកភាព ជាមួយនឹងសេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ។ សណ្ឋាគារនេះក៏ផ្តល់ជូននូវជម្រើសម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ រួមមានម្ហូបខ្មែរ ម្ហូបអឺរ៉ុប និងម្ហូបបារាំងផងដែរ។ ចំណែកឯសណ្ឋាគារ តូយ៉ូកូអ៉ីន ផ្តល់ជូននូវទេសភាពដ៏ស្រស់ស្អាតនៃទន្លេមេគង្គដែលស្ថិតនៅក្បែរទីក្រុងកោះពេជ្រ។ សណ្ឋាគារនេះផ្តល់ជូននូវបទពិសោធន៍ស្នាក់នៅដ៏ងាយស្រួលជាមួយនឹងការរចនាបែបជប៉ុនយ៉ាងទាក់ទាញ។ ភ្ញៀវទាំងអស់នឹងទទួលបានទិដ្ឋភាពដ៏ស្រស់ស្អាត និងបរិក្ខារទំនើបៗនៅក្នុងបន្ទប់នីមួយៗនៃសណ្ឋាគារ។

កញ្ចប់សេវាកម្មនេះចាប់ផ្តើមពីតម្លៃ ៣០០ ដុល្លា (សម្រាប់ភ្ញៀវក្នុងស្រុក) និង ៤២៧ ដុល្លា (សម្រាប់ភ្ញៀវបរទេស) សម្រាប់ការធ្វើចត្តាឡីស័ករយៈពេល ៣ ថ្ងៃ នៅសណ្ឋាគារ អូឡាំព្យាស៊ីធី។ ជាមួយនឹងតម្លៃ​ ២៧០ ដុល្លា  (សម្រាប់ភ្ញៀវក្នុងស្រុក) និង ៣៩៧ ដុល្លា (សម្រាប់ភ្ញៀវបរទេស) សម្រាប់ ការស្នាក់នៅ ជាមួយ សណ្ឋាគារ តូយ៉ូកូអ៉ីន ។ កញ្ចប់សេវាកម្មនេះ  មានរួមបញ្ចូលទាំងការស្នាក់នៅ និង អាហារ (ពេលព្រឹក ថ្ងៃត្រង់ និងល្ងាច) ជាមួយនឹងជម្រើសម្ហូបធម្មតា និងម្ហូបបួស ការទទួលភ្ញៀវពីអាកាសយានដ្ឋានមកសណ្ឋាគារ និង ការផ្តល់ជូនឧបករណ៍ហាត់ប្រាណក្នុងតម្លៃសមរម្យ។
ភ្ញៀវអាចស្វែងរកកញ្ចប់ស្នាក់នៅសម្រាប់ចត្តាឡីស័ក (ASQ) ផ្សេងៗនៅសណ្ឋាគារ អូឡាំព្យាស៊ីធី និង តូយ៉ូកូអ៊ី តាមរយ: គេហទំព័រ www.darahotels.com ឬអាចស្វែងរកព័ត៌មានលម្អិតតាមលេខទំនាក់ទំនងខាងក្រោម។

អូឡាំព្យាស៊ីធី តូយ៉ូកូអ៉ីន 

  ការិយាល័យលក់
 អ៉ីម៉េល: [email protected]
ទូរស័ព្ទ: +855 12 904 903

ធ្វើការកក់សណ្ឋាគារ អូឡាំព្យា តាមរយ:
Email: [email protected] Phone: +855 12 983 499

ធ្វើការកក់សណ្ឋាគារតូយ៉ូកូអ៉ីន តាមរយ:
Phone: +855 12 248 048

អំពីសណ្ឋាគារតារា

សណ្ឋាគារតារាគឺជាឈ្មោះមួយដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់វិនិយោគិនខ្មែរ នៅដើមទសវត្សឆ្នាំ២០២០ ដោយបានសម្រេចចិត្តចូលរួមបង្កើតមុខជំនួញបដិសណ្ឋារកិច្ចមួយនៅក្នុងប្រទេសកម្ពុជា។ ចក្ខុវិស័យរបស់សណ្ឋាគារតារាគ្រុប គឺដើម្បីជំរុញការអភិវឌ្ឍវិស័យសណ្ឋាគារអោយមានគុណភាពស្តង់ដារនៅតាមទីតាំងសក្តានុពលនីមួយៗនៅទូទាំងប្រទេសកម្ពុជា។ 
បច្ចុប្បន្នតារាគ្រុបមានជំនួញឯកជនចំនួនប្រាំបី (៨) ដែលកំពុង​បើកដំណើរការ រួមមានដូចជាសណ្ឋាគារ Independence Hotel by Dara, Dara Airport City Hotel & Spa, Olympia City Hotel By Dara, Toyoko-inn.com with Dara, The Sixties by Dara – Service Apartments, The Elysee Koh Pich​ និងក្លឹបហាត់ប្រាណ Jouvence Fitness by Dara. 
 
សណ្ឋាគារ តារាគ្រុប បានដាក់ឲ្យដំណើរការការធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ នៅតាមបណ្ដាទីតាំងរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា

សណ្ឋាគារ តារាគ្រុប បានដាក់ឲ្យដំណើរការការធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ នៅតាមបណ្ដាទីតាំងរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អូឡាំព្យានិងមជ្ឈមណ្ឌលវេជ្ជសាស្ត្រអ៊ីនធើឃែ នៃក្រុមហ៊ុន OCIC បានធ្វើកិច្ចសហការប្រតិបត្តិការជាមួយ ក្រសួងសុខាភិបាលនិងសាលាក្រុងរាជធានីភ្នំពេញក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់យុវជនកម្ពុជា។

ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៥៦នាក់, ជាសះស្បើយ៧១៦នាក់, ស្លាប់ចំនួន១៤នាក់

ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៥៦នាក់, ជាសះស្បើយ៧១៦នាក់, ស្លាប់ចំនួន១៤នាក់

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២០៦លាន ២២ម៉ឺននាក់ ស្លាប់ជាង ៤លាន ៣៤ម៉ឺននាក់ និងជាសះស្បើយជាង ១៨៥លាននាក់

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២០៦លាន ២២ម៉ឺននាក់ ស្លាប់ជាង ៤លាន ៣៤ម៉ឺននាក់ និងជាសះស្បើយជាង ១៨៥លាននាក់