trollkhmer news

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២០៦លាន ២២ម៉ឺននាក់ ស្លាប់ជាង ៤លាន ៣៤ម៉ឺននាក់ និងជាសះស្បើយជាង ១៨៥លាននាក់

ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ១០:៣១

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២០៦លាន ២២ម៉ឺននាក់ ស្លាប់ជាង ៤លាន ៣៤ម៉ឺននាក់ និងជាសះស្បើយជាង ១៨៥លាននាក់

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២០៦, ២២៩,៤៤៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៣៤៧,៨៨៨នាក់ និងជាសះស្បើយឡើងវិញ ១៨៥,០៧៦,៨៦៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៧,២០៣,៦៤៩នាក់ ស្លាប់ចំនួន ៦៣៦,២៩៨នាក់ និងជាសះស្បើយចំនួន ៣០,០៩៧,៨៩៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣២,១១៧,០៥២នាក់ ស្លាប់ចំនួន ៤៣០,២៨៥នាក់ និងជាសះស្បើយ ៣១,២៩៤, ៣១៨នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២០, ២៨៥,០៦៧នាក់ ស្លាប់ ៥៦៦,៩៨៨នាក់ និងជាសះស្បើយ១៩,១៥១,០២១នាក់។



ប្រភព​ : freshnewsasia