trollkhmer news

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី៥៩១នាក់ ខណៈជាសះស្បើយ៦១៨នាក់

ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ១៣:០២

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី៥៩១នាក់ ខណៈជាសះស្បើយ៦១៨នាក់

ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៩១នាក់ ខណៈអ្នកជំងឺ៦១៨ នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨០,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧៣,៤២១នាក់ និងស្លាប់សរុបចំនួន ១,៥០៧នាក់៕



ប្រភព​ : Fresh News