trollkhmer news

EDC ជូនដំណឹងពីការរអាក់រអួលចរន្តនៅថ្ងៃនេះ ដល់ថ្ងែទី០៨សីហា ដើម្បីជួសជុល ផ្លាស់ប្តូរ និងរុះរើគន្លងខ្សែបណ្តាញ

ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ០៩:២៨

EDC ជូនដំណឹងពីការរអាក់រអួលចរន្តនៅថ្ងៃនេះ ដល់ថ្ងែទី០៨សីហា ដើម្បីជួសជុល ផ្លាស់ប្តូរ និងរុះរើគន្លងខ្សែបណ្តាញ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។

អគ្គិសនីកម្ពុជា បានអោយដឹងថា ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់ អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដែលអគ្គិសនីកម្ពុជា សុំអភ័យទោសទុកជាមុន៕





ប្រភព​ : Fresh News