trollkhmer news

Arsenal លុបចោលការធ្វេីដំណើរទៅប្រកួត Pre-Season នៅសហរដ្ឋអាមេរិក ដោយសារ COVID-19

ថ្ងៃទី ២១ ខែ កក្តដា ឆ្នាំ ២០២១ ម៉ោង ១៥:៥៥

Arsenal លុបចោលការធ្វេីដំណើរទៅប្រកួត Pre-Season នៅសហរដ្ឋអាមេរិក ដោយសារ COVID-19

(ឡុងដ៏)៖ សមាជិកមួយចំនួនបានតេស្តវិជ្ជាមាន COVID-19 បានធ្វើឲ្យក្រុមកាំភ្លើងធំ Arsenal លុបចោលការធ្វេីដំណើរកម្សាន្ត Pre-Season នៅសហរដ្ឋអាមេរិក មុនឈានដល់ការប្រកួតរដូវកាលថ្មីនៃលីគ Premier League 2021-2022។ 

បើតាមគម្រោងក្រុមខ្លាំងប្រចាំលីគអង់គ្លេស Arsenal នឹងត្រូវលេងក្នុងកម្មវិធី Florida Cup ដែលត្រូវជួបក្រុម Inter Milan, Everton និងក្រុមរបស់កូឡ៊ុប៊ី Millonarios ខណៈកាំភ្លើងធំក៏មិនបានបញ្ជាក់ចំនួនសមាជិក ឬកីឡាករដែលបានតេស្តវិជ្ជមាន COVID-19 នោះទេ គ្រាដែលនេះជាការសម្រេចចិត្តដ៏លំបាកមួយ ចំពោះការធានាដល់សុខភាពសមាជិកទាំងអស់នៃក្រុម។

បច្ចុប្បន្នសមាជិកដែលតេស្តវិជ្ជមានក៏ត្រូវបានសម្រាកនៅដាច់ដោយឡែកនៅឯផ្ទះរបស់ពួកគេ នៅពេលដែលការប្រកួតពាន Florida Cup ខាងគណៈកម្មការរៀបចំកម្មវិធីក៏មិនទាន់បានបង្ហាញថា ក្រុមណានឹងជំនួស Arsenal នោះទេ ចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២១៕



ប្រភព​ : BBC