trollkhmer news

ប្រធានក្រុមបាល់ទាត់ជប៉ុន ស្នើឲ្យការប្រកួត Tokyo Olympic Games 2020 មានអ្នកគាំទ្រចូលរួមទស្សនា

ថ្ងៃទី ១៩ ខែ កក្តដា ឆ្នាំ ២០២១ ម៉ោង ១១:២៣

ប្រធានក្រុមបាល់ទាត់ជប៉ុន ស្នើឲ្យការប្រកួត Tokyo Olympic Games 2020 មានអ្នកគាំទ្រចូលរួមទស្សនា

(តូក្យូ)៖ កីឡាករ Maya Yoshida បានស្នើសុំឲ្យអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ឆ្នាំ២០២០ ពិចារណាឡើងវិញ អំពីអ្នកគាំទ្របានចូលរួមទស្សនាក្នុងទីលានសម្រាប់យុទ្ធនាការដែលមាន ៤ឆ្នាំម្តងនេះ ជាជាងប្រកួតបិទទ្វារគ្រប់ប្រភេទកីឡាទាំងអស់នោះ។

Yoshida ដែលជាប្រធានក្រុម U23 ជប៉ុនក៏បានចូលលេងបានផងដែរ ពេលជប៉ុនបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ទល់នឹង U23 អេស្ប៉ាញដោយមានអ្នកគាំទ្រចូលទស្សនាទៀតផង ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំ មុនលេងពាន Tokyo Olympic Games 2020 ដែលនឹងចាប់ផ្តើមនាសប្តាហ៍ក្រោយនេះ។

ភ្លាមៗនោះដែរ ក្រោយចប់ការប្រកួត Yoshida បានថ្លែងប្រាប់ Live score ថា «ខ្ញុំគិតថា អ្នកគាំទ្រភាគច្រើនបានបង់ពន្ធ និងទិញសំបុត្ររួចរាល់ហើយ និងដឹងពីវិធីការពារកូវីដផងដែរ តើហេតុអ្វីពួកគេនៅតែមិនអាចចូលទស្សនាព្រឹត្តិការណ៍ក្នុងទីលាន? តើអូឡាំពិកធ្វើឡើងដើម្បីអ្វី និងសម្រាប់អ្នកណាទៅ ដ្បិតអត្តពលិកគ្រប់រូបប្រកួតនៅមុខអ្នកទស្សនាទៀតផង»។

សំណើនេះត្រូវបានធ្វើឡើង ក្រោយពេលជប៉ុនសម្រេចចុងក្រោយមិនឲ្យអ្នកគាំទ្រចូលរួមទស្សនាក្នុងទីលាននាដើមខែកក្កដានេះ នៅពេលដែលទីក្រុងសំខាន់ៗបានដាក់ក្នុងភាពអាសន្ន ដោយសាររីករាលដាលខ្លាំងពីមេរោគ COVID-19 ហើយការពីថ្ងៃសៅរ៍សប្តាហ៍មុននេះដែរ នៅឯកីឡាដែលជាទីអត្តពលិកអូឡាំពិកស្នាក់នៅនោះ ក៏បានរកឃើញវិជ្ជមាននៃជំងឺ COVID-19 ចំនួន ២ករណីផងដែរ៕