trollkhmer news

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩១១នាក់ ខណៈជាសះស្បើយ ១០០២នាក់

ថ្ងៃទី ១២ ខែ កក្តដា ឆ្នាំ ២០២១ ម៉ោង ១១:៣៩

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩១១នាក់ ខណៈជាសះស្បើយ ១០០២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩១១នាក់ ខណៈអ្នកជំងឺចំនួន១០០២នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦១,៨៧០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៣,៤៧៧នាក់ និងស្លាប់សរុបចំនួន ៩២៥នាក់៕



ប្រភព​ : Fresh News