trollkhmer news
អ្នកជំងឺកូវីដ១៩ ចំនួន១០៣៣នាក់ ត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន ២៦៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ
ថ្ងៃទី ១២ ខែ កក្តដា ឆ្នាំ ២០២១ ម៉ោង ១០:៥០

(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ មានអ្នកជំងឺកូវីដ១៩ កម្រិតស្រាលចំនួន១០៣៣នាក់ហើយ ត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះ នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងនោះមានអ្នកជំងឺប្រមាណ២៦៨នាក់ផងដែរ ដែលបានជាសះស្បើយ។ នេះបើតាម លោក ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។
សន្និសីទនេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។

ប្រភព : Fresh News
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត