trollkhmer news

ក្រុមជម្រើសជាតិអ៉ីតាលី លើកពាន Euro 2020 ក្រោយយកឈ្នះអង់គ្លេស ដោយបាល់ប៉េណាល់ទី ៣-២

ថ្ងៃទី ១២ ខែ កក្តដា ឆ្នាំ ២០២១ ម៉ោង ០៩:៣៥

ក្រុមជម្រើសជាតិអ៉ីតាលី លើកពាន Euro 2020 ក្រោយយកឈ្នះអង់គ្លេស ដោយបាល់ប៉េណាល់ទី ៣-២

ក្រុមជម្រើសជាតិអ៉ីតាលី បានឈ្នះពានរង្វាន់ជើងឯកប្រចាំទ្វីបអឹរ៉ុប UEFA European Championship 2020 ជាលើក២ ជាប្រវត្តិសាស្រ្តនៅពេលយកឈ្នះគូប្រជែងអង់គ្លេសដោយបាល់ ១១ម៉េត្រកាត់សេចក្តី ៣-២ នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីឆ្លងចូលថ្ងៃចន្ទ ទី១២ ខែកក្កដា (ម៉ោងនៅកម្ពុជា)។



ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London នោះ ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខ ១គ្រាប់តាំងពីចាប់ផ្តើមបាន ២នាទីប៉ុណ្ណោះនៃវគ្គទី១ ពីការស៊ុតកីឡាករខ្សែការពារ Luke Shaw ដែលត្រូវបានជ្រើសរើសចេញពីក្លិបបិសាចក្រហម Manchester United ពីការបញ្ជូនរបស់មិត្តរួមក្រុម Kieran Trippier នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជិត ៧ម៉ឺននាក់ផងដែរ មុនពេលអ៉ីតាលីបានស្មើវិញនៅវគ្គទី២ រហូតដល់ចប់ការប្រកួត ១២០នាទី។



គួរបញ្ជាក់ផងថា នេះគឺជាឡើងមកដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី២ និងឈ្នះពានជាលើកទី២ ទៀត ក្រោយពេលរង់ចាំអស់រយៈពេល ៥៥ឆ្នាំ គិតចាប់តាំងពីពួកគេបានឈ្នះពាន FIFA World Cup 1966 និងបន្តខកចិត្តទៀតក្នុងពានអឺរ៉ុបនេះដោយបាល់ ១១ម៉េត្រនៅពេល Marcus Rashford និង Jadon Sancho ទាត់បាល់ប៉េណាល់ទីអត់ចូល៕