trollkhmer news

Jose Mourinho ប្រាប់ថាបារាំងធ្លាក់ពី Euro គឺដោយសារលោក Deschamps ប្រព្រឹត្តកំហុសដ៏ធ្ងន់មួយ...

ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៥:៤១

Jose Mourinho ប្រាប់ថាបារាំងធ្លាក់ពី Euro គឺដោយសារលោក Deschamps ប្រព្រឹត្តកំហុសដ៏ធ្ងន់មួយ...



អឺរ៉ុប៖ លោក Jose Mourinho ជឿជាក់ថា លោក Didier Deschamps បានប្រព្រឹត្តិកំហុសដ៏ធំមួយ នៅក្នុងការបរាជ័យរបស់ក្រុមជម្រើសជាតិ បារាំង ទល់នឹងក្រុម ស្វីស ក្នុងព្រឹត្តិការណ៍ Euro ២០២០ កាលពីល្ងាចថ្ងៃ ច័ន្ទ កន្លងទៅ។


ជាការពិតណាស់ បារាំង ស្ទើរតែមានឱកាសនឹងឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយទៅហើយ, ក្រោយពេលដែលកីឡាកររបស់ ស្វីស Haris Seferovic រកបានមួយគ្រាប់មុននៅពាក់កណ្តាលតង់ទី ២, ខាងក្រុមបារាំង ក៏វាយបកមកវិញបាន ៣ គ្រាប់នៅតង់ទី ២ ខណៈ Karim Benzema រកបាន ២ គ្រាប់ និង Paul Pogba ស៊ុតគ្រាប់បាល់ពីចម្ងាយមួយគ្រាប់យ៉ាងអស្ចារ្យ។


ប៉ុន្តែខាងក្រុម ស្វីស ក៏រកបានគ្រាប់បាល់សងមកវិញ ២ គ្រាប់ ដែលជាហេតុធ្វើឱ្យលទ្ធផល ៣-៣ បន្ទាប់ពីចប់ការប្រកួត ៩០ នាទីពេញ លុះឈានដល់ម៉ោងបន្ថែមការប្រកួតក៏នៅតែលទ្ធផលដដែល។ អ្វីដែលខកចិត្តបំផុត Kylian Mbappe បានស៊ុតបាល់កាត់សេចក្តី ១១ ម៉ែត្រគ្រាប់ទី ៥ មិនចូល ចុងក្រោយជ័យជម្នះក៏បានទៅលើក្រុម ស្វីស។


ទាក់ទងនឹងការភ្លាត់ចាញ់របស់ បារាំង បែបនេះ លោក Mourinho ក៏បានបញ្ចេញមតិខ្លះៗប្រាប់ទៅកាន់គេហទំព័រ talkSPORT យ៉ាងដូច្នេះថា៖ ពួកគេលេងបានយ៉ាងអស្ចារ្យ តាមរបៀបមួយដែលពួកគេអាចកែប្រែលទ្ធផលបាន, Benzema រកបានគ្រាប់ដំបូងយ៉ាងគួរឱ្យភ្ញាក់ផ្អើល, Pogba ស៊ុតគ្រាប់បាល់ពីចម្ងាយយ៉ាងល្អឥតខ្ចោះ។ ប៉ុន្តែក្រោយមក ខ្ញុំគិតថាពួកគេហាក់មានមោទកភាពចំពោះខ្លួនឯងជ្រុល។ ខ្ញុំជឿជាក់ថាលោក Deschamps បានប្រព្រឹត្តកំហុសមួយ ដែលខ្ញុំគិតថាកំហុសនេះគឺវាធ្ងន់ណាស់។ នៅពេលការប្រកួតឈានដល់ម៉ោងបន្ថែម អ្នកគួរតែមានការប្រុងប្រយ័ត្នខ្ពស់។ នៅពេលនោះ អ្នកចាប់ផ្តើមមានការរុះរើនៅនាទីទី ៨៩ ហើយអ្នកបានដកកីឡាករដ៏ល្អបំផុតចេញ, Griezmann ដែលគាត់កំពុងតែលេងស៊ីចង្វាក់បានយ៉ាងល្អ ដោយជំនួស Sissoko ចូលវិញ...៕



ប្រភព​ : metro