trollkhmer news

Harry Maguire កីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេសម្នាក់នេះ បាត់មុខពីទីលានហ្វឹកហាត់

ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១០:៤២

Harry Maguire កីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេសម្នាក់នេះ បាត់មុខពីទីលានហ្វឹកហាត់


អង់គ្លេស៖ កំផែងការពារមកពីក្លិបបិសាចក្រហម Man UTD កីឡាករ Harry Maguire មិនបានចូលហ្វឹកហាត់ជាមួយមិត្ដរួមក្រុមជម្រើសជាតិអង់គ្លេសទេ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទោះបីការប្រកួតមុនរូបគេបានបង្ហាញខ្លូនក៏ដោយ។



ជាការពិតណាស់ បន្ទាប់ពីជួបបញ្ហារងរបួសក.ជើង ហើយត្រូវសម្រាកអស់រយៈពេល ៦សប្ដាហ៍មក Maguire បានវិលមកកាន់ទីលានសាជាថ្មី ហើយបានចូលលេង ៩០នាទីពេញ សម្រាប់ការប្រកួត EURO ជុំចុងក្រោយក្នុងពូល D ដែលបានយកឈ្នះលើក្រុមសាធារណៈរដ្ឋឆេកកាលពីថ្ងៃអង្គារកន្លងទៅ ក្នុងលទ្ធផល ១ ទល់នឹង ០ ។


ទោះជាយ៉ាងណា កីឡាករវ័យ ២៨ឆ្នាំរូបនេះមិនបានចូលរួមជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិឡើយ កាលពីថ្ងៃព្រហស្បតិ៍ ខណៈសារព័ត៌មាន Daily Mail បានរាយការណ៍ថា រូបគេទទួលបានច្បាប់ឈប់សម្រាក និងបានធ្វើការហ្វឹកហាត់ដោយខ្លួនឯងនៅឯផ្ទះផងដែរ។


គួរបញ្ជាក់ថា សម្រាប់វគ្គ ១៦ក្រុមចុងក្រោយ ក្រុមតោកំណាចអង់គ្លេស​នឹងត្រូវប្រកួត តទល់នឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ នាថ្ងៃអង្គារសប្ដាហ៍ក្រោយនេះហើយ៕


ប្រភព​ : metro