trollkhmer news

Kylian Mbappe បានប្រាប់ PSG ថាគាត់ចង់ចាកចេញពីក្លឹបទៅលេងជាមួយ Eden Hazard និង Karim Benzema នៅឯក្លឹប Real Madrid

ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១០:៣៧

Kylian Mbappe បានប្រាប់ PSG ថាគាត់ចង់ចាកចេញពីក្លឹបទៅលេងជាមួយ Eden Hazard និង Karim Benzema នៅឯក្លឹប Real Madrid



បរទេស៖ យោងតាមប្រភពពត៌មានអេស្បាញ ABC បានឱ្យដឹងថា Kylian Mbappe បានប្រាប់ PSG ថាគាត់ចង់ចាកចេញពីក្លឹបទៅលេងជាមួយ Eden Hazard និង Karim Benzema នៅឯក្លឹប Real Madrid។


កីឡាកររូបនេះបានប្រាប់អ្នកតំណាងក្លឹបបច្ចុប្បន្នរបស់គាត់ថា គាត់ចង់ក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោក និងឈ្នះពានរង្វាន់ Ballon d’Or ជាច្រើននិងពានរង្វាន់ Champions League ។ ហើយគាត់ជឿជាក់ថា Real Madrid គឺជាកន្លែងល្អបំផុតដើម្បីបំពេញក្តីសុបិនរបស់គាត់។


របាយការណ៍និយាយថា Real Madrid ទំនងជានឹងខិតជិត PSG ជាមួយនឹងការផ្តល់ជូនជាផ្លូវការនៅចុងខែកក្កដាឬដើមខែសីហានេះ។ ទូរទស្សន៍ ABC បន្ថែមថា Real Madrid នឹងត្រូវចំណាយប្រាក់ប្រមាណ ១៣៥ លានអឺរ៉ូ ក្នុងនោះតម្លៃខ្លួន ១០០ លានអឺរ៉ូ បូករួមទាំងប្រាក់រង្វាន់និងប្រាក់កម្រៃដល់ភ្នាក់ងារ។


PSG ទំនងជាមិនបញ្ចុះបញ្ចូលកីឡាករវ័យ ២២ ឆ្នាំរូបនេះឱ្យផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួននោះទេ បើទោះបីជាក្រុមយក្សបារាំងផ្តល់កិច្ចសន្យា ៥ ឆ្នាំបន្ថែមទៀតលើប្រាក់ខែសុទ្ធ ៣៦ លានអឺរ៉ូក៏ដោយ៕


ប្រភព​ : tribuna