trollkhmer news

Erling Haaland ត្រូវបានគេរាយការណ៍ថា បានយល់ព្រមផ្លាស់ទៅកាន់ក្លឹប Real Madrid នារដូវក្ដៅនេះហើយ

ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១០:០៣

Erling Haaland ត្រូវបានគេរាយការណ៍ថា បានយល់ព្រមផ្លាស់ទៅកាន់ក្លឹប Real Madrid នារដូវក្ដៅនេះហើយ


អឺរ៉ុប៖ កីឡាករវ័យ ២០ឆ្នាំ របស់ក្លិប Dortmund កីឡាករ Erling Haaland ត្រូវបានគេរាយការណ៍ថា បានយល់ព្រមផ្លាស់ទៅកាន់ក្លិប Real Madrid នារដូវក្ដៅនេះហើយ ដោយក្លិបយក្សនៅលីគ Laliga មួយនេះ សង្ឃឹមថាអាចយកកីឡាកររូបគេក្នុងតម្លៃប្រហែល ១១២លានផោន (ឬប្រមាណ ១៥៥លានដុល្លារអាមេរិក)។



Haaland បានក្លាយជាម៉ាស៊ីនរកគ្រាប់ឲ្យក្លិប Dortmund ក្រោយរូបគេមករួមរស់ជាមួយក្លិបនេះបានរយៈ ១៨ខែ និងបង្ហាញខ្លួនបាន ៥៩ប្រកួត។ ជាក់ស្ដែង នៅក្រខណ្ឌ Bundesliga  រដូវកាល ២០២០-២០២១ កន្លងទៅនេះ គេអាចរកគ្រាប់បាល់បាន ២៧គ្រាប់ ក្នុងការបង្ហាញខ្លួន ២៨ប្រកួត។


គួរឲ្យដឹងថា ក្រៅតែពីក្លិប Real Madrid មានក្លិបនៅក្របខណ្ឌ Premier League ដូចជា Manchester United, Chelsea និង Manchester City ក៏សុទ្ធតែចង់បានតារាឆ្នើម Haaland ប៉ុន្ដែរូបគេទំនងជាមានភាគរយខ្ពស់សម្រាប់ Real Madrid ។


តួយ៉ាង ឪពុករបស់ Haaland លោក Alf-Inge និងទីភ្នាក់ងាររបស់គេលោក Mino Raiola បានទៅធ្វើទស្សនកិច្ចនៅទីក្រុងម៉ាឌ្រីដ តាំងពីដើមឆ្នាំ ដើម្បីពិភាក្សារអំពីការផ្ទេរ ហើយឥឡូវនេះ ខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេរាយការណ៍ថាបានបើកភ្លើងខៀវហើយ៕


ប្រភព​ : metro