trollkhmer news

អនាគត Marcelo នៅ Real Madrid ត្រូវបានគេបញ្ជាក់ច្បាស់ៗ ក្រោយតែងតាំងគ្រូថ្មី

ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ០៩:៥៨

អនាគត Marcelo នៅ Real Madrid ត្រូវបានគេបញ្ជាក់ច្បាស់ៗ ក្រោយតែងតាំងគ្រូថ្មី


អេស្ប៉ាញ៖ អ្នកយកព័ត៌មានទាក់ទងការផ្ទេរកីឡាករដែលអាចទុកចិត្តបានលោក Fabrizio Romano បាននិយាយថា Real Madrid មិនដែលមានចេតនាលក់ Marcelo នៅរដូវក្តៅនេះទេ។


អ្នកការសែតដ៏ល្បីលោក Romano បាននិយាយថា Marcelo នឹងលេងនៅម៉ាឌ្រីដនៅរដូវកាលថ្មីនេះហើយនឹងធ្វើជាប្រធានក្រុម Real Madrid ផងដែរ បន្ទាប់ពីការចាកចេញរបស់អតីតប្រធានក្រុម Sergio Ramos នាពេលថ្មីៗនេះ។


ក្រុមប្រឹក្សាភិបាលរបស់ក្លិប Real Madrid នៅតែចាត់ទុកខ្សែការពារប្រេស៊ីលវ័យ ៣៣ ឆ្នាំរូបនេះជាសមាជិកសំខាន់នៃក្រុមរបស់លោក Carlo Ancelotti ។ ឥឡូវនេះ Marcelo ត្រូវបានគេកំណត់ឱ្យលេងរដូវកាលទី ១៤ របស់គាត់នៅក្នុងអាវរបស់ក្រុម Real Madrid ៕


ប្រភព​ : tribuna