trollkhmer news

Jadon Sancho កីឡាករជម្រើសជាតិអង់គ្លេសរូបនេះនឹងក្លាយជាកីឡាករ Man United នៅសប្តាហ៍ក្រោយ

ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ០៩:៥០

Jadon Sancho កីឡាករជម្រើសជាតិអង់គ្លេសរូបនេះនឹងក្លាយជាកីឡាករ Man United នៅសប្តាហ៍ក្រោយ


អង់គ្លេស៖ ការចរចារវាងក្លិបបិសាចក្រហម Manchester United និងក្លិប Borussia Dortmund ទាក់ទងនឹងការទិញយកខ្សែបម្រើ Jadon Sancho មកទឹកដី Old Trafford មើលទៅដូចជារលូនល្អ ដូច្នេះគេរំពឹងទុកថា Man UTD នឹងទិញយក Sancho បានជោគជ័យនៅសប្តាហ៍ក្រោយក្នុងតម្លៃខ្លួន ៧៥លានផោន (ស្មើនឹងប្រមាណ១០៤.៦លានដុល្លារអាមេរិក)។


Manchester United ចង់ទិញយក Sancho តាំងពីឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ ក្លិបក៏បានដាក់សំណើទិញយកគេពី Dortmund ប៉ុន្តែត្រូវបដិសេធដោយសារតថ្លៃមិនត្រូវគ្នា។



កាលណោះ Dortmund ថានឹងលក់កីឡាករសញ្ជាតិអង់គ្លេសរូបនេះក្នុងតម្លៃ១០៨លានផោន (ស្មើនឹងប្រមាណ១៥០.៧លានដុល្លារអាមេរិក) ដែល Man UTD គ្មានសមត្ថភាពទិញ។


ឥលូវនេះគេដឹងថា Manchester United បានស្នើទឹកប្រាក់ខ្ទង់១០៥លានដុល្លារអាមេរិក ហើយ Dortmund ដូចជាព្រមបន្ទន់ចិត្តដែរ ទើបការចរចាអាចនឹងសម្រេចដល់ដំណាល់កាលចុងក្រោយនៅសប្តាហ៍ក្រោយនេះ។


Jadon Sancho បានព្រមព្រៀងចុះកុងត្រាដល់ទៅ៥ឆ្នាំនៅទឹកដី Old Trafford និងអាចក្លាយជាកីឡាករដែលរកបានប្រាក់ឈ្នួលថ្លៃបំផុតគឺដល់ទៅ ៣៥,០០០០ ផោន (ស្មើនឹងប្រមាណ ៤៩,០០០០ដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ឯណោះ៕


ប្រភព​ : metro