trollkhmer news

Sterling ថា អង់គ្លេស មិនខ្លាចក្រុមជម្រើសជាតិខ្លាំងៗដូចជា បារាំង,អាល្លឺម៉ង់ និងព័រទុយកាល់ ឡើយ នៅ Euro 2020

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៦:០៣

Sterling ថា អង់គ្លេស មិនខ្លាចក្រុមជម្រើសជាតិខ្លាំងៗដូចជា បារាំង,អាល្លឺម៉ង់ និងព័រទុយកាល់ ឡើយ នៅ Euro 2020



អង់គ្លេស៖ ខ្សែប្រយុទ្ធ Raheem Sterling បាននិយាយដដែលៗថា អង់គ្លេស មិនខ្លាចក្រុមជម្រៀសជាតិខ្លាំងៗដូចជា បារាំង,អាល្លឺម៉ង់ និងព័រទុយកាល់ ឡើយខណៈដែលអង់គ្លេស ឡើងមកដល់វគ្គ១៦ក្រុមចុងក្រោយនៅ Euro 2020 ដោយជោគជ័យ។



Sterling បានរួមចំណែករកបាន១គ្រាប់ជួយឲ្យអង់គ្លេស យកឈ្នះឆេក ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូលស្របពេលក្រុមមួយនេះត្រូវប្រកួតជាមួយ អាល្លឺម៉ង់ ក្នុងវគ្គ១៦ក្រុម។


យ៉ាងណាមិញ កីឡាករវ័យ២៦ឆ្នាំរូបនេះនៅតែនិយាយថាគេនិងមិត្តរួមក្រុមទាំងអស់មិនខ្លាចនឹងការប្រឈមមុខជាមួយក្រុមអស់ទាំងនោះឡើយដោយបានថ្លែងប្រាប់ ITV Sport ថា៖ នៅកាលៈទេសៈខ្លះ អ្នកត្រូវតែជួបក្រុមខ្លាំងៗដោយចៀសមិនផុតដែលនោះអាចធ្វើឲ្យអ្នកចេះមានការប្រកួតប្រជែងលើខ្លួនឯង។ គោលដៅរបស់ពួកយើងគឺស្រវាយកជ័យជំនះតាំងពីដំបូង។អ្នករាល់គ្នាដូចជាមិនសប្បាយចិត្តក្នុងការប្រកួតទល់នឹងស្កុដ៍ឡែន៍ ប៉ុន្តែពួកយើងមិនបានរបូតគ្រាប់បាល់ទេ។


ប្រភព​ : The Sun