trollkhmer news

Cristiano Ronaldo កាន់តែខិតជិតផ្លាស់ទៅ PSG មែនទែនហើយ ខណៈកំពុងធ្វើព្យុះភ្លៀងនៅ Euro

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៥:៥៨

Cristiano Ronaldo កាន់តែខិតជិតផ្លាស់ទៅ PSG មែនទែនហើយ ខណៈកំពុងធ្វើព្យុះភ្លៀងនៅ Euro


បរទេស៖ អនាគតរបស់កីឡាករ Cristiano Ronaldo នៅតែត្រូវបានគេមើលឃើញ ខណៈដែលកីឡាករវ័យ ៣៦ ឆ្នាំរូបនេះបច្ចុប្បន្នកំពុងផ្តោតលើភារកិច្ចការពារតំណែងជើងឯកអឺរ៉ុបជាមួយព័រទុយហ្កាល់។


ពាក្យចចាមអារាមត្រូវបានផ្សព្វផ្សាយអំពីថាតើគាត់នឹងចាកចេញពីក្រុម Juventus ហើយរបាយការណ៍បានបង្ហាញថា Paris Saint-Germain អាចជាបេក្ខជនសំខាន់មួយសម្រាប់ការចុះហត្ថលេខារបស់គាត់។ យោងតាមសារព័ត៌មាន Corriere dello Sport ភ្នាក់ងាររបស់ Ronaldo គឺលោក Jorge Mendes នឹងធ្វើដំណើរទៅកាន់ទីក្រុង Milan នាប៉ុន្មានថ្ងៃខាងមុខដើម្បីពិភាក្សាពីអនាគតរបស់ខ្សែប្រយុទ្ធរូបនេះ។


គូរស្នេហ៍របស់គាត់គឺនាង Georgina Rodriguez បានលើកឡើងថា មិត្តប្រុសគាត់នឹងស្នាក់នៅជាមួយ Juventus ប៉ុន្តែឥឡូវនេះគេគិតថា គាត់ជិតដល់ទីបញ្ចប់នៃអាជីពនៅ Bianconeri ហើយ។ ក្រុមសេះបង្កង់ Juventus ចង់រក្សា Ronaldo ប៉ុន្តែនឹងមិនសប្បាយចិត្តនោះទេប្រសិនបើពួកគេបន្តចំណាយប្រាក់ខែសរុប ៦០ លានអឺរ៉ូក្នុងមួយឆ្នាំ។


យោងតាមពាក្យចចាមអារាមថ្មីៗនេះលោក Mendes បានធ្វើដំណើរទៅកាន់ប្រទេសបារាំងដើម្បីពិភាក្សាពីលទ្ធភាពនៃការលេងរបស់ Cristiano Ronaldo នៅឯ Parc des Princes នារដូវកាលក្រោយ។ នៅពេលនេះមិនមានការផ្តល់ជូនជាក់ស្តែងនៅលើតុទេ ប៉ុន្តែអ្វីដែលច្បាស់គឺថាលោក Mendes ចង់ដោះស្រាយអនាគតរបស់ម្ចាស់ពាន Ballon D’or ៥សម័យកាលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕


ប្រភព​ : Marca