trollkhmer news

Suarez និយាយថា លេង​ឲ្យ​ក្លឹប​ដទៃ​ក្រៅ​ពី Liverpool នៅ​អង់គ្លេស គឺ​ជា​រឿង​ដែល​ពិបាក​នឹង​ធ្វើ​សម្រាប់​ខ្ញុំ

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៥:៥២

Suarez និយាយថា លេង​ឲ្យ​ក្លឹប​ដទៃ​ក្រៅ​ពី Liverpool នៅ​អង់គ្លេស គឺ​ជា​រឿង​ដែល​ពិបាក​នឹង​ធ្វើ​សម្រាប់​ខ្ញុំ



បរទេស៖ បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប​នៅ​អេស្ប៉ាញ Atletico Madrid នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ក៏​មាន​ដំណឹង​ថា​បណ្តា​ក្លឹប​ធំៗ​នៅ​អង់គ្លេស បាន​ចាប់​ចិត្ត​លើ​គ្រាប់​ពេជ្រ​ដែល Barcelona បោះបង់​ចោល នោះ​គឺ Luis Suarez។



ជាមួយ​ការ​សម្រប​ខ្លួន​បាន​យ៉ាង​ល្អ​ក្រោម​ការ​ដឹកនាំ​របស់​លោក Diego Simeone ក៏​មាន​ពាក្យ​ថា ក្លឹប​ដូច​ជា Chelsea, Liverpool និង Man Utd ជា​ដើម មើល​ឃើញ​ពី​សមត្ថភាព​របស់​កីឡាករ​អ៊ុយរុយហ្គាយ។



យ៉ាង​ណា​តាម​ការ​បញ្ជាក់​ថ្មីៗ​នេះ បុរស​វ័យ ៣៤ ឆ្នាំ បាន​ប្រាប់​ច្បាស់ៗ​ថា បើ​ក្រៅ​ពី​ក្លឹប Liverpool នៅ​អង់គ្លេស​ប្រហែល​គ្មាន​ក្លឹប​ណា​ដែល​ងាយ​ត្រូវ​ចិត្ត​របស់​ខ្លួន​នោះ​ទេ។ ប្រាប់ World Soccer Magazine ខ្សែ​ប្រយុទ្ធ​កណ្តាល​ខាង​លើ​និយាយ៖ “លេង​ឲ្យ​ក្លឹប​ដទៃ​ក្រៅ​ពី Liverpool នៅ​អង់គ្លេស គឺ​ជា​រឿង​ដែល​ពិបាក​នឹង​ធ្វើ​សម្រាប់​ខ្ញុំ”។



លោក​បន្ថែម​ថា៖ “ខ្ញុំ​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​គាំទ្រ Liverpool ហើយ​វា​ជា​រឿង​ចម្លែក​បើ​ខ្ញុំ​ទៅ​លេង​ឲ្យ​ក្លឹប​ដទៃ និយាយ​ទៅ​ Liverpool ជា​ក្រុម​ដែល​ព្យាយាម​ច្រើន​រដូវ​កាល​មក​ហើយ ពេល​នេះ​ពួក​គេ​បាន​ត្រលប់​មក​ចំណុច​ដែល​ពួក​គេ​ចង់​បាន ជាមួយ​នឹង​ការ​ឈ្នះ​ពាន​ក្នុង​លីគ​នៅ​ពេល​កន្លង​មក”៕


ប្រភព​ : Soccer Laduma