trollkhmer news

Samuel Eto’o និយាយថា Lionel Messi និង Aguero នឹងរកបាន ៦០គ្រាប់ក្នុងមួយរដូវកាលឱ្យ Barcelona

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៥:៤៦

Samuel Eto’o និយាយថា Lionel Messi និង Aguero នឹងរកបាន ៦០គ្រាប់ក្នុងមួយរដូវកាលឱ្យ Barcelona



បរទេស៖ Samuel Eto’o បាននិយាយថា Lionel Messi និង Sergio Aguero នឹងក្លាយជាខ្សែប្រយុទ្ធគ្រោះថ្នាក់បំផុតនៅលើពិភពលោក។


អតីតខ្សែប្រយុទ្ធក្រុមមេឃខៀវ Manchester City រូបនេះបានមកដល់ទឹកដី Camp Nou ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅនេះ ហើយអតីតកីឡាករអន្តរជាតិកាមេរូន និងជាវីរបុរស Barcelona លោក Eto’o រំពឹងថា ខ្សែប្រយុទ្ធអាហ្សង់ទីនទាំងពីរនេះនឹងគ្មានអ្នកណាអាចបញ្ឈប់ពួកគេបានឡើយ។


លោក Eto’o បានប្រាប់វិទ្យុ Super Deportivo អំពីដៃគូថ្មីរបស់ក្រុម Barcelona ថា៖ “យើងនឹងឃើញ ៦០ គ្រាប់ជារៀងរាល់រដូវ។ ខ្ញុំគ្រាន់តែសង្ឃឹមថា ព្រះជាម្ចាស់នឹងការពារពួកគេពីការរងរបួសផ្សេងៗទៀត”។


ទោះបីជាកិច្ចសន្យារបស់កីឡាករ Lionel Messi នៅឯក្លិប Barcelona បញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាក៏ដោយ ក៏អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះមិនបានឃើញការចាកចេញរបស់ម្ចាស់អាវលេខ ១០ នោះទេ។ Eto’o បាននិយាយថា៖ “Messi គឺជា Barcelona។ ខ្ញុំមិនបានឃើញគាត់លេងឱ្យអាវផ្សេងទេ”៕


ប្រភព​ : Marca