trollkhmer news

អ្នកគាំទ្រជាង៦ម៉ឺននាក់ នឹងអាចចូលមើល Euro 2020 ចាប់ពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅ

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១០:៣៤

អ្នកគាំទ្រជាង៦ម៉ឺននាក់ នឹងអាចចូលមើល Euro 2020 ចាប់ពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅ


បរទេស៖ កីឡដ្ឋាន Wembley របស់អង់គ្លេស បានទទួលភ្លើងខៀវពីរាជរដ្ឋាភិបាលអង់គ្លេស ដើម្បីបើកឱ្យអ្នកគាំទ្រចូលទស្សនា៧៥% សម្រាប់វគ្គពាក់កណ្ដាល និងផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 នេះ។


ការប្រកួតទាំងអស់ដែលទទួលបានភ្លើងខៀវបើកឱ្យអ្នកគាំទ្រចូលមើលច្រើននេះ នឹងធ្វើឡើងនៅថ្ងៃទី៦និង៧ ខែក្រោយសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី១១។ នេះជាការប្រកួតបាល់ទាត់ដែលបានបើកឱ្យអ្នកគាំទ្រចូលមើលច្រើនដល់ទៅជាង៦ម៉ឺននាក់ ជាលើកដំបូងក្នុងរយៈពេល១៥ខែមកនេះ។


យ៉ាងណាមិញសម្រាប់អ្នកដែលឱ្យទិញសំបុត្រចូលមើលនោះ ក៏ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនផងដែរ។ ពួកគេត្រូវតែធ្វើតេស្ដអវិជ្ជមានកូវីដ១៩ ឬក៏បានបញ្ជាក់ថាបានចាក់វ៉ាក់សាំងទាំង២ដូសគ្រប់ មុន១៤ថ្ងៃនៃការប្រកួត៕


ប្រភព​ : Goal.com