trollkhmer news

លោក Rio Ferdinand ជំរុញឱ្យ Southgate គ្រូបង្វឹកក្រុមអង់គ្លេសរៀបទម្រង់ ៣-៤-៣ ដឹងតែស៊ីក្រូអាតបើកឆាក Euro ហើយ

ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៥:៣២

លោក Rio Ferdinand ជំរុញឱ្យ Southgate គ្រូបង្វឹកក្រុមអង់គ្លេសរៀបទម្រង់ ៣-៤-៣ ដឹងតែស៊ីក្រូអាតបើកឆាក Euro ហើយ



អឺរ៉ុប៖ លោក Rio Ferdinand ជឿជាក់ថាកីឡាករ Jack Grealish និង Raheem Sterling នឹងលេងនៅក្នុងតំបន់ប្រយុទ្ធជាមួយ Harry Kane នាជំនួបទល់នឹងក្រុម ក្រូអាត។ ខណៈក្រុមតោកំណាច នឹងចាប់ផ្តើមបើកយុទ្ធនាការការប្រកួតព្រឹត្តិការណ៍ European Championship របស់ខ្លួននាថ្ងៃសៅរ៍ខាងមុខនេះហើយ។



អតីតខ្សែការពាររបស់ក្រុម តោកំណាចអង់គ្លេសបានមានប្រសាសន៍ប្រាប់គេហទំព័រ SunSport យ៉ាងដូច្នេះថា៖ ខ្ញុំរំពឹងថាពួកគេនឹងលេងជាមួយខ្សែការពារ ៣ នាក់, ខ្សែបម្រើ ៤ នាក់ និងរួមជាមួយខ្សែប្រយុទ្ធ ៣ នាក់នៅខាងលើ (៣-៤-៣)។ ក្នុងតំបន់ខាងលើ Kane លេងជាខ្សែប្រយុទ្ធកណ្តាល, ចំណែកឯ Grealish និង Sterling អមជាខ្សែប្រយុទ្ធស្លាបនៅក្នុងការប្រកួតនេះ។ ខ្ញុំពិតជារំភើបណាស់ដែលឃើញ Gareth រៀបចំពួកគេបែបនេះ៖ តើពួកយើងអាចលេងបែបវាយសម្រុក និងគ្រប់គ្រងការប្រកួតបានទេ?


លោក Ferdinand បានបន្តទៀតថា៖ ពីមុន ក្រូអាត ពួកគេលេងដោយមានកីឡាករ Luka Modric និង Ivan Rakitic គ្រប់គ្រងនៅក្នុងតំបន់បម្រើ។ តើឥឡូវពួកយើងអាចអនុញ្ញាតឱ្យពួកគេលេងបានបែបនេះម្តងទៀតទេ? ប្រសិនបើយើងលេងដោយមានសក្តានុពល និង ការវាយសម្រុកខ្លាំង, នោះយើងនឹងអាចធ្វើឱ្យក្រុមជាច្រើនឈឺចាប់។ ខ្ញុំពិតជាជឿជាក់ខ្លាំងណាស់។ ហើយខ្ញុំពិតជារំភើបដែលបានឃើញអំពីទម្រង់លេងរបស់ពួកគេ៕


ប្រភព​ : The Sun