trollkhmer news

Michael Owen និយាយថា កីឡាករ Phil Foden គេនឹងបង្កព្យុះភ្លៀងនៅក្នុងពានរង្វាន់ Euro

ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៥:២២

Michael Owen និយាយថា កីឡាករ Phil Foden គេនឹងបង្កព្យុះភ្លៀងនៅក្នុងពានរង្វាន់ Euro

 

អង់គ្លេស៖ ខណៈពេលដែលការប្រកួតពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបកាន់តែខិតជិតមកដល់ អតីតកីឡាកររបស់ហង្សក្រហម Liverpool និងវីរបុរសរបស់ក្រុមជម្រើសជាតិអង់គ្លេស លោក Michel Owen បានចេញមុខមកនិយាយអំពីការយល់ឃើញរបស់លោកចំពោះព្រឹត្តការណ៍ Euro នៅឆ្នាំនេះ។ ក្នុងនោះដែរ លោកបានលើកឈ្មោះកីឡាករ Phil Foden របស់ Manchester City មកនិយាយ ដែលលោកគិតថាគេនឹងបង្កព្យុះភ្លៀងនៅក្នុងពានរង្វាន់មួយនេះ។



លោកបាននិយាយថា៖ Foden ជាកីឡាករដ៏ពិសេសមួយរូប ព្រោះទម្រង់លេងរបស់គេពិតជាខុសប្លែកពីកីឡាករដទែ ។ លោកក៏បានបន្តដែរថា រូបគេជាកីឡាករដែលមានល្បឿនលឿនមួយរូប ហើយការបញ្ជប់ទីរបស់រូបគេក៏ល្អផងដែរ។



លើសពីនេះទៅទៀតលោកក៏បន្ថែមដែរថា៖  Foden ជាកីឡាករដ៏ល្អមួយរូបទោះបីជាគេនៅក្មេងក្តី ហើយលោកជឿជាក់ថា គេនឹងក្លាយជាកីឡាករដ៏ល្អមួយរូប៕



ប្រភព​ : Dailymail