trollkhmer news

ក្លឹបទាំង៦ រួមមាន Man United, Man City, Arsenal, Spurs,Chelsea និង Liverpool ត្រូវផាកពិន័យពីការចូលរួមគំនិតបង្កើតពាន Super League

ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១១:៣០

ក្លឹបទាំង៦ រួមមាន Man United, Man City, Arsenal, Spurs,Chelsea និង Liverpool ត្រូវផាកពិន័យពីការចូលរួមគំនិតបង្កើតពាន Super League


អង់គ្លេស៖ ក្លិបទាំង៦ នៃក្របខណ្ឌ Premier League បានពិន័យជាប្រាក់សរុបចំនួន ២០លានផោនពីការចូលរួមរបស់ពួកគេនៅក្នុងក្របខណ្ឌ Europrean Super League ។


គម្រោងបង្កើតលីគផ្ដាច់ខ្លួនមួយនេះបានធ្វើឱ្យអ្នកគាំទ្រនិងមន្ត្រីជាច្រើនខឹងសម្បារយ៉ាងខ្លាំង។ ជាលទ្ធផលក្លិបទាំង ៦ នៃក្របខ័ណ្ឌ Premier League រួមមាន Man Utd, Man City, Arsenal, Spurs,Chelsea និង Liverpool បានដកខ្លួនចេញពីការប្រកួតនេះវិញភ្លាមៗ។



ការផាកពិន័យរបស់ក្រុម Arsenal ចំពោះការចូលរួមក្នុងការបង្កើតពានរង្វាន់នេះ គឺចំនួន ៣,៣ លានផោន។ ការផាកពិន័យនេះ នឹងត្រូវប្រគល់ទៅឱ្យសហគមន៍កីឡាបាល់ទាត់អង់គ្លេស នេះបើតាមការបញ្ជាក់របស់ទូរទស្សន៍ Sky Sport។


ក្របខណ្ឌ Premier League ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា ប្រសិនបើក្លិបទាំងនេះនៅតែបន្តប៉ុនប៉ងបង្កើតពានបំបែកខ្លួនចេញនេះទៀត នឹងត្រូវរងការពិន័យក្នុងទឹកប្រាក់ចំនួន ២៥ លានផោន និងការដក ៣០ ពិន្ទុពីការប្រកួតលីគ៕


ប្រភព​ : tribuna