trollkhmer news

Declan Rice បានសន្យាថារូបគេនឹងពិសាស្រាជាលើកដំបូងប្រសិនបើក្រុមជម្រើសជាតិអង់គ្លេសឈ្នះពានរង្វាន់ EURO

ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១១:២២

Declan Rice បានសន្យាថារូបគេនឹងពិសាស្រាជាលើកដំបូងប្រសិនបើក្រុមជម្រើសជាតិអង់គ្លេសឈ្នះពានរង្វាន់ EURO

អង់គ្លេស៖​ កីឡាករ Declan Rice បានសន្យាថារូបគេនឹងពិសាស្រាជាលើកដំបូងប្រសិនបើក្រុមជម្រើសជាតិអង់គ្លេសឈ្នះនូវពានរង្វាន់ EURO។


ជាការពិតណាស់ តារាឆ្នើមរបស់ West Ham ខាងលើក៏បានស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិអង់គ្លេសដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ EURO ផងដែរ ខណៈរូបគេបានសារភាពថា ខ្លួនមិនមែនជាអ្នកចូលចិត្តពិសាស្រាឡើយ ប៉ុន្តែគេនឹងសាកល្បងផឹកវាជាលើកដំបូងបើអាចជួយអង់គ្លេសឲ្យឈ្នះពានរង្វាន់ធំជាងគេនៅអឺរ៉ុបមួយនេះ។


Rice បាននិយាយថា៖ តើអ្នកដឹងទេ មកទល់ពេលនេះខ្ញុំមានវ័យ២២ឆ្នាំហើយ ប៉ុន្តែ ខ្ញុំពុំទាន់ស្គាល់រសជាតិពិសាស្រាម្តងឡើយ។ មនុស្សជាច្រើនអាចនឹងភ្ញាក់ផ្អើល។ ខ្ញុំនឹងសាកល្បងផឹកស្រាប្រសិនបើអង់គ្លេសឈ្នះពានរង្វាន់ EURO៕


ប្រភព​ : Goal.com