trollkhmer news

Neville និយាយថា ក្រុមជម្រើសជាតិបារាំងនឹងយកឈ្នះក្រុមទាំងអស់ ហើយក្លាយជាម្ចាស់ពាន Euro 2020

ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១១:១៧

Neville និយាយថា ក្រុមជម្រើសជាតិបារាំងនឹងយកឈ្នះក្រុមទាំងអស់ ហើយក្លាយជាម្ចាស់ពាន Euro 2020


អង់គ្លេស៖ លោក Gary Neville គិតថាក្រុមជម្រើសជាតិបារាំងនឹងយកឈ្នះក្រុមទាំងអស់ ហើយក្លាយជាម្ចាស់ពាន Euro 2020 ដោយលោកបាននិយាយថា បារាំង មានទាំងកាយសម្បទានិងសតិអារម្មណ៍ដ៏មាំមួន ហើយលោកក៏បានបន្ថែមទៀតថា បារាំងពិតជាសំណាងណាស់ដែលមានកីឡាករឆ្លាតៗបែបនេះ។



ក្រុមជម្រើសជាតិបារាំងធ្លាប់ត្រូវព័រទុយកាល់ទម្លាក់នៅព្រឹត្តិការណ៍ Euro 2016 ហើយបរាជ័យដ៏ឈឺចាប់នេះបានជំរុញឲ្យក្រុមជម្រើសជាតិបារាំងធ្វើបានល្អណាស់នៅ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅឆ្នាំ២០១៨ ដោយបានយកឈ្នះ ក្រុមជម្រើសជាតិក្រូអាត ក្លាយជាម្ចាស់ពាន បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ផងដែរ។


លោក Neville ឯណោះវិញនៅតែគិតថា បារាំង នឹងលេចធ្លោដូចកាលនៅបាល់ទាត់ពិភពលោកឆ្នាំ២០១៨ ដោយលោកបានថ្លែងប្រាប់ Sky Sports ថា៖ ខ្ញុំមិនអាចចោលបារាំងបានទេ ខ្ញុំមិនអាច។ ពួកគេមានទាំងបទពិសោធន៍ និងស្មារតីព្រមទាំងមានគោលដៅច្បាស់លាស់ កីឡាករក្នុងក្រុមក៏ឈ្លាវឆ្លាត និងអាចលេងបានគ្រប់ប្រភេទនៃការប្រកួតទាំងអស់។ ពួកគេជាក្រុមដែលចេះសម្របខ្លួននឹងស្ថានការណ៍ ដូច្នេះខ្ញុំមិនគិតថាពួកគេខ្វល់ខ្វាយច្រើនថាគូប្រកួតរបស់ពួកគេជានរណានោះឡើយ។ បើនិយាយពីរឿងកាយសម្បទាគឺពួកគេរឹងមាំណាស់ បើនិយាយពីផ្នែកស្មារតីគឺពួកគេក៏រឹងមាំដែរ ហើយបើអ្នកគិតថាអាចយកឈ្នះបារាំងបាន នោះអ្នកនឹងឈ្នះពាន Euro នេះ!


ប្រភព​ : metro