trollkhmer news

Jerome Boateng និយាយថា ​​ខ្សែ​ប្រយុទ្ធ​ Timo Werner ​នឹង​បង្ហាញ​សមត្ថភាព​ទាំង​អស់​របស់​គេ​ក្នុង​ប្រកួត​ Euro 2020​ នេះ​

ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១០:៥៥

Jerome Boateng និយាយថា ​​ខ្សែ​ប្រយុទ្ធ​ Timo Werner ​នឹង​បង្ហាញ​សមត្ថភាព​ទាំង​អស់​របស់​គេ​ក្នុង​ប្រកួត​ Euro 2020​ នេះ​


បរទេស៖ ខ្សែ​ការពារ​អាល្លឺម៉ង់​ Jerome Boateng បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​រដូវកាល​នេះ​ជា​រដូវកាល​ល្អ​ណាស់​សម្រាប់​ខ្សែ​ប្រយុទ្ធ​ Timo Werner ហើយ​គេ​នឹង​បង្ហាញ​សមត្ថភាព​ទាំង​អស់​របស់​គេ​ក្នុង​ប្រកួត​ Euro 2020 ខាង​មុខ​នេះ​។


Boateng បាន​និយាយថា​៖" នៅ​ក្នុង​រដូវកាល​នេះ​ Werner គេ​បាន​ផ្លាស់​ប្ដូរ​ប្រទេស​ បាន​ដូរ​ក្លឹប​ លេង​នៅ​ក្នុង​លីគ​កំពូល​ថ្មី​។ អញ្ចឹង​ហើយ​វា​មិន​ងាយ​ស្រួល​សម្រាប់​គេ​នោះ​ទេ​។ មិន​តែ​ប៉ុណ្ណឹង​ទេ​ គេ​ត្រូវការស៊ុតបាល់​ Assist ឲ្យ​គេ​ ឆ្លង​កាត់​ការ​លេង​លំបាក​ច្រើន​ និង​ស្រណុក​មួយ​ចំនួន​ តែ​ឥឡូវ​នេះ​គេ​បាន​ឈ្នះ​ពាន​ UCL ហើយ​។ សម្រាប់​ខ្ញុំ​រដូវកាល​នេះ​ល្អ​បំផុត​សម្រាប់​គេ​ ជា​មួយ​ភាព​ឡើង​ចុះ​របស់​គេ​នេះ​ គេ​នឹង​រឹង​មាំ​ និង​ខ្លាំង​ជាង​មុន​ព្រោះ​គេ​បាន​រៀន​ពី​កំហុស​ទាំង​អស់​នេះ​ "។


កីឡាករ​នេះ​បន្ត​ថា​៖" អញ្ចឹង​ហើយ​នៅ​ក្នុង​ការ​ប្រកួត​ Euro ខាង​មុខ​នេះ​អ្នក​ទាំង​អស់​គ្នា​នឹង​ឃើញ​ Werner ថ្មី​ជា​ Werner ដែល​ឃ្លាន​រក​គ្រាប់​បាល់​ជា​ Werner សាហាវ​ជាង​មុន​ព្រោះ​គេ​ទើប​តែ​ឈ្នះ​ពាន​ UCL ថ្មី​ៗ​ចាំ​មើល​ទៅ​ គេ​នឹង​បង្ហាញ​សមត្ថភាព​ទាំង​អស់​ក្នុង​ប្រកួត​នេះ​ "។


គួរ​បញ្ជាក់​ផង​ដែរ​ថា​ Euro 2020 នឹង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២១​ខាង​មុខ​៕

ប្រភព​ : Dailymail