trollkhmer news

ព័រទុយកាល់ លត់ អ៊ីស្រាអែល ៤ទល់នឹង០ យប់មិញ ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ មុនបើកយុទ្ធនាការ Euro 2020

ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១០:៥០

ព័រទុយកាល់ លត់ អ៊ីស្រាអែល ៤ទល់នឹង០ យប់មិញ ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ មុនបើកយុទ្ធនាការ Euro 2020


អឺរ៉ុប៖ កាលពីរាត្រីថ្ងៃ ពុធ កន្លងទៅ ត្រូវនឹងថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២១ ជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ មុនបើកយុទ្ធនាការ Euro ២០២០  រវាងក្រុមម្ចាស់ផ្ទះ ព័រទុយកាល់ ទល់នឹងក្រុមភ្ញៀវ អ៊ីស្រាអែល។


យ៉ាងណាមិញ ការប្រកួតរបស់ក្រុមទាំងពីរបានបញ្ចប់ទៅដោយក្រុម ព័រទុយកាល់ លត់ក្រុម អ៊ីស្រាអែល យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ០។



តាមរយៈការប្រកួតកាលពីយប់មិញ យើងឃើញថាក្រុមបញ្ចខែលពិតជាបង្ហាញទម្រង់លេងបានល្អមែនទែន ដែលនេះជាសញ្ញាណល្អមួយសម្រាប់ក្រុមម្ចាស់ការពារដំណែងជើងឯក។


ជាការពិតណាស់ កីឡាករ Bruno Fernandes ក៏ធ្វើបានល្អណាស់ដែរ ក្នុងនោះគេអាចស៊ុតបញ្ចូលទីបានចំនួន ២ គ្រាប់ គឺនៅនាទីទី ៤២ និង ៩០+១, ចំណែកឯកីឡាករ Cristiano Ronaldo រកបានមួយគ្រាប់នៅនាទីទី ៤៤ និងមួយគ្រាប់ទៀតគឺរកបានដោយខ្សែការពារស្លាបស្តាំ Joao Cancelo នៅនាទីទី ៨៦។



គួរបញ្ជាក់ថា ក្រុមបញ្ចខែលព័រទុយហ្កាល់ នឹងបើកយុទ្ធនាការការប្រកួតព្រឹត្តិការណ៍ Euro ២០២០ ដំបូងរបស់ខ្លួន នៅថ្ងៃទី ១៥ ខែ មិថុនា ដោយត្រូវប្រកួតជាមួយក្រុម ហុងគ្រី៕


ប្រភព​ : BBC