trollkhmer news

Phil Foden បាននិយាយអរគុណដល់គ្រូបង្វឹកជម្រើសជាតិអង់គ្លេស Gareth Southgate ដែលបានផ្ដល់ឱកាសជាលើកទី២ដល់រូបគេដើម្បីជួយជម្រើសជាតិ

ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៦:០១

Phil Foden បាននិយាយអរគុណដល់គ្រូបង្វឹកជម្រើសជាតិអង់គ្លេស Gareth Southgate ដែលបានផ្ដល់ឱកាសជាលើកទី២ដល់រូបគេដើម្បីជួយជម្រើសជាតិ


អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធ Phil Foden បាននិយាយអរគុណដល់គ្រូបង្វឹកជម្រើសជាតិអង់គ្លេស Gareth Southgate ដែលបានផ្ដល់ឱកាសជាលើកទី២ដល់រូបគេដើម្បីជួយជម្រើសជាតិ។


Foden ធ្លាប់បានរឿងអាស្រូវផ្លូវភេទ ដោយហៅនារី២នាក់ឡើងសណ្ឋាគារអំឡុងពេលរូបគេបានជាប់ជម្រើសជាតិអង់គ្លេសកន្លងទៅ។ រឿងនោះបានបែកធ្លាយ រហូតដល់រូបគេនិង Greenwood ត្រូវបានដកចេញពីជម្រើសជាតិអង់គ្លេសថែមទៀតផង។ តែក្រោយមក បន្ទាប់ពីបានសុំទោសនិងទទួលស្គាល់កំហុសជាសាធារណៈមក Foden ក៏មានឱកាសជាប់ជម្រើសជាតិឡើងវិញ។


កីឡាករវ័យក្មេងលេងឱ្យក្លឹប Manchester City ខាងលើបាននិយាយថា៖ “ខ្ញុំបានបង្កើតកំហុសដ៏ធំមួយ ប៉ុន្តែ Gareth បាននិយាយថាប្រសិនបើខ្ញុំបន្ដធ្វើបានល្អ ខ្ញុំនឹងមានឱកាសម្ដងទៀត។ ទីបំផុតគាត់ក៏បានផ្ដល់ឱកាសនោះឱ្យខ្ញុំពិតមែន បន្ទាប់ពីការខិតខំរបស់ខ្ញុំ។ ខ្ញុំអរគុណគាត់ សម្រាប់ការផ្ដល់ឱកាសជាលើកទី២នេះ”៕


ប្រភព​ : Dailymail