trollkhmer news

ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៥៦នាក់ ខណៈជាសះស្បើយ ៦៥៨នាក់

ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:៤៥

ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៥៦នាក់ ខណៈជាសះស្បើយ ៦៥៨នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៥៥៦នាក់ ខណៈអ្នកជំងឺ៦៥៨នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៥,៧៦១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៨,៣៥៩នាក់ និងស្លាប់សរុបចំនួន១៧៩នាក់៕



ប្រភព​ : Fresh News