trollkhmer news

ក្រសួងសុខាភិបាល៖ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤១៥នាក់ ខណៈជាសះស្បើយ ៧៤៥នាក់

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:៤៥

 ក្រសួងសុខាភិបាល៖ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤១៥នាក់ ខណៈជាសះស្បើយ ៧៤៥នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៤១៥នាក់ ខណៈអ្នកជំងឺចំនួន ៧៤៥នាក់ជាសះស្បើយ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៣,៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៥,៧០០នាក់ និងស្លាប់សរុបចំនួន១៦៤នាក់៕




ប្រភព​ : Fresh News