trollkhmer news

ក្រសួងសុខាភិបាល៖ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៤៦ នាក់ ខណៈជាសះស្បើយ ៩៨០នាក់

ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:៤៨

ក្រសួងសុខាភិបាល៖ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៤៦ នាក់ ខណៈជាសះស្បើយ ៩៨០នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៤៤៦នាក់ ខណៈអ្នកជំងឺ៩៨០នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១,១៤១ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩,៥១៩នាក់ និងស្លាប់សរុបចំនួន ១៤២នាក់៕



ប្រភព​ : Fresh News