trollkhmer news

UEFA បើកការស៊ើបអង្កេតទៅលើក្រុម Barcelona, Real Madrid និង Juventus ជុំវិញការដេញថ្លៃបង្កើតពាន Super League

ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ០៩:២៦

UEFA បើកការស៊ើបអង្កេតទៅលើក្រុម Barcelona, Real Madrid និង Juventus ជុំវិញការដេញថ្លៃបង្កើតពាន Super League


បរទេស៖ UEFA បើកការស៊ើបអង្កេតដាក់វិន័យទៅលើក្រុម Barcelona, Real Madrid និង Juventus ជុំវិញការដេញថ្លៃបង្កើតពានរង្វាន់ European Super League។



សេចក្តីថ្លែងការណ៍របស់ UEFA កាលពីថ្ងៃពុធបានសរសេរថា៖ “ក្រុមសីលធម៌ និងក្រុមអ្នកត្រួតពិនិត្យផ្នែកវិន័យរបស់ UEFA បានចាត់តាំងដើម្បីធ្វើការស៊ើបអង្កេតផ្នែកវិន័យទាក់ទងនឹងការរំលោភបំពានសក្តានុពលនៃក្របខ័ណ្ឌច្បាប់របស់ UEFA ដោយ Real Madrid, Barcelona និង Juventus ទាក់ទងនឹងគម្រោងដែលគេហៅថា “Super League” ។



Barcelona, Real Madrid និង Juventus គឺជាក្លឹបតែ៣គត់ក្នុងចំណោមក្លឹបស្ថាបនិកទាំង ១២ នៃ European Super League ដែលមិនទាន់ដកខ្លួនចេញពីការប្រកួតផ្តាច់ខ្លួននេះនៅឡើយ។


មានការលើកឡើងថា អ្នកផ្ដើមគំនិតធំនៃការបង្កើតពាន ESL ទាំង៣ ក្លិបនេះ អាចត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតរបស់ UEFA រយៈពេល ២រដូវកាល ប្រសិនបើពួកគេបដិសេធដកខ្លួនចេញពី Super League ទេនោះ៕   


ប្រភព​ : tribuna