trollkhmer news

ឥណ្ឌា៖ បន្តមានករណីឆ្លងកូវីដ-១៩ថ្មីៗ ជិត៣៥០,០០០នាក់ និងស្លាប់ជាង៤,២០០នាក់

ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១៤:៥៨

ឥណ្ឌា៖ បន្តមានករណីឆ្លងកូវីដ-១៩ថ្មីៗ ជិត៣៥០,០០០នាក់ និងស្លាប់ជាង៤,២០០នាក់

(ញូដេលី)៖ ទិន្នន័យផ្លូវការពីក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ក្នុងប្រទេសមានប្រជាជន ១.៣ពាន់លាននាក់ មួយនេះ បានបន្តកើនលើស២៥០,០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មន AFP នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។

យោងតាមក្រសួងសុខាភិបាលឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺ COVID-19 ចំនួន៤,២០៥នាក់ទៀតបានបាត់បង់ជីវិត ដែលវាគឺជាកំណត់ត្រាថ្មី ហើយធ្វើឲ្យតួលេខអ្នកស្លាប់សរុបកើនដល់ ២៥៤,១៩៧នាក់។ ចំណែក តួលេខករណីឆ្លងសរុបវិញបានកើន ៣៤៨,៤២១នាក់ ក្នុងរយៈពេលដូចគ្នា ដោយឡើងដល់២៣.៣លាននាក់។ ជាមួយគ្នានេះ អ្នកជំងឺសរុបជាង១៩លាននាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ។



គួរបញ្ជាក់ថា បច្ចុប្បន្នក្រៅពីនៅតាមទីក្រុងធំៗ ការឆ្លងរាតត្បាតជំងឺ COVID-19 នៅតាមទីជនបទនៃប្រទេសឥណ្ឌា ក៏មានសភាពខ្លាំងក្លាផងដែរ។ ឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពីពាក់កណ្តាលខែមករា ដើមឆ្នាំនេះ ហើយមកទល់ឥឡូវវ៉ាក់សាំងជាង ១៧៥លានដូសត្រូវបានចាក់ ខណៈប្រជាជនជាង៣៦លាននាក់ ដែលស្មើនឹងជាង២ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប ទទួលបានគ្រប់ដូស៕

ប្រភព​ : Fresh News