trollkhmer news

ប្រទេសព័រទុយហ្គាល់មានភាគរយខ្ពស់ជាងអង់គ្លេស ក្នុងការក្លាយជាកន្លែងរៀបចំការប្រកួតផ្ដាច់ព្រ័ត្រពាន Champions League

ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១៥:០៨

ប្រទេសព័រទុយហ្គាល់មានភាគរយខ្ពស់ជាងអង់គ្លេស ក្នុងការក្លាយជាកន្លែងរៀបចំការប្រកួតផ្ដាច់ព្រ័ត្រពាន Champions League


បរទេស៖ ​ប្រទេស​ព័រទុយហ្គាល់ ​កំពុង​មាន​ភាគរយ​ខ្ពស់​ជាង​អង់គ្លេស​ទៅ​ទៀត ​ក្នុង​ការ​ក្លាយ​ជា​កន្លែង​រៀប​ចំ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League។
​ដំបូង​ឡើយ​ប្រទេស​ទួរគី​គឺ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​ដោយសារ​ប្រទេស​នេះ​កំពុង​ផ្ទុះ​កូវីដ​១៩ ​ទើប​បាន​ជា UEFA ​សម្រេច​ប្ដូរ​ទីតាំង​វិញ។ ​


កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ​ក្រុម​ការងារ UEFA ​បាន​ពិភាគ្សា​ជាមួយ​អង់គ្លេស ​ដោយ​ចង់​យក​កីឡដ្ឋាន Wembley ​ធ្វើ​ជា​ទី​កន្លែង​ប្រកួត​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។ តែ​ដោយសារ​ច្បាប់​មួយ​ចំនួន​ទាក់ទង​នឹង​អ្នក​មក​ពី​ខាង​ក្រៅ ​ទើប​បាន​ជា​ពេល UEFA ​ចង់​ប្ដូរ​ទៅ​ធ្វើ​នៅ​ព័រទុយហ្គាល់​វិញ។


ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ត្រូវ​ការ​បុគ្គលិក​ប្រមាណ​២​ពាន់​នាក់​ដើម្បី​រៀប​ចំ។ ​ខណៈ​ដែល​នៅ​អង់គ្លេស ​អ្នក​មក​ពី​ខាង​ក្រៅ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​សិន ដូច្នេះ​ហើយ​ទើប​វា​បាន​ក្លាយ​ជា​ឧបសគ្គ​មួយ​សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ។ នៅ​ព័រទុយហ្គាល់​វិញ ​ហាក់​ដូចជា​ធូរ​ជាង​នៅ​អង់គ្លេស ដូច្នេះ​ទើប UEFA ​ចង់​សម្រេច​យក​ទឹក​ដី​មួយ​នេះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​ម្ដង​ទៀត​ហើយ៕


ប្រភព​ : Goal.com