trollkhmer news

Arsenal កំពុងពិចារណាផ្តល់កិច្ចសន្សាថ្មីដល់ខ្សែការពារដែលមានបទពិសោធន៍គឺកីឡាករ David Luiz

ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១៥:៤៩

Arsenal កំពុងពិចារណាផ្តល់កិច្ចសន្សាថ្មីដល់ខ្សែការពារដែលមានបទពិសោធន៍គឺកីឡាករ David Luiz


អង់គ្លេស៖ បើតាមរបាយការណ៏មួយបានអោយដឹងថា ក្លិប Arsenal កំពុងពិចារណានូការផ្តល់ជូននៅកិច្ចសន្សាថ្មីដល់ខ្សែការពារដែលមានបទពិសោធន៍គឺកីឡាករ David Luiz ។



កិច្ចព្រមព្រៀងដែលមានស្រាប់របស់ខ្សែការពារវ័យ ៣៤ ឆ្នាំរូបនេះនៅឯកីឡដ្ឋាន Emirates នឹងត្រូវផុតកំណត់នៅចុងខែមិថុនាហើយការសម្រេចចុងក្រោយលើអនាគតរបស់ប្រេស៊ីលមិនត្រូវបានគេរំពឹងថានឹងត្រូវធ្វើឡើងរហូតដល់ចុងបញ្ចប់នៃការប្រកួតនៅឆ្នាំ ២០២០-២១នោះទេ។



បើយោងតាមគេហទំព័រ Jorge Nicola បានអោយដឹងថា ក្លឹប Arsenal កំពុងថ្លឹងថ្លែងនូវលទ្ធភាពនៃការផ្តល់នូវកុងត្រាថ្មីសម្រាប់ខ្សែការពាររូបនេះរហូតដល់ខែមិថុនាឆ្នាំ ២០២២ខាងមុខនេះ។



 Luiz ទោះបីជាជួបបញ្ហារបួសនៅរដូវកាលនេះក្ដី ប៉ុន្តែរូបគេនៅតែអាចបង្ហាញខ្លួន 30 លើកនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមលោក Mikel Arteta បានស៊ុតបាល់បញ្ចូលទីពីរដងនៅប្រកួតនោះ។



ខ្សែការពាររូបនេះបានខកខានការប្រកួតតង់ទី ២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នងការដណ្ដើមពាន Europa League របស់ក្រុមខ្លួនពេលប៉ះជាមួយក្រុម Villarreal កាលពីល្ងាចថ្ងៃព្រហស្បតិ៍ដែលបានបញ្ចប់ដោយលទ្ធផលចាញ់ ២-១៕


ប្រភព​ : mirror