trollkhmer news

Lautaro ថា ខ្លួនពិតជាចង់ទៅ Barcelona ណាស់ ប៉ុន្តែពួកគេគ្មានលុយទិញទេ

ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១៥:៤៤

Lautaro ថា ខ្លួនពិតជាចង់ទៅ Barcelona ណាស់ ប៉ុន្តែពួកគេគ្មានលុយទិញទេ


បរទេស៖ កីឡាករ Lautaro Martinez មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅ Barcelona ពេញមួយរដូវកាល ២០១៩/២០ ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមើលទៅហាក់ដូចជាគាត់កំពុងដើរចេញពីទឹកដី Stadio Giuseppe Meazza ដើម្បីចាកចេញពីក្រុម Inter Milan ជាមួយការផ្លាស់ទៅកាន់ទឹកដី Camp Nou ហើយខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរូបនេះ បានសារភាពថាការផ្លាស់ប្តូរនេះខិតជិតនឹងកើតឡើងទៅហើយ ប៉ុន្តែបែរបរាជ័យទៅវិញ។



Lautaro បានប្រាប់ ESPN អាហ្សង់ទីនថា៖ “ខ្ញុំពិតជាខិតជិតផ្លាស់ទៅ Barcelona មែន។ ខ្ញុំបានពិភាក្សាជាមួយ Lionel Messi ប៉ុន្តែពួកគេមានបញ្ហាហិរញ្ញវត្ថុហើយខ្ញុំសម្រេចចិត្តនៅបន្តទៀត”។


ការស្នើសុំផ្លាស់ទៅ Barcelona មិនមែនជាលើកទី ១ ទេ ដែល Martinez ខិតជិតចូលរួមផ្ទេរទៅប្រទេសអេស្ប៉ាញ ខណៈក្រុមគូរប្រជែង Real Madrid ក៏បានបង្ហាញចំណាប់អារម្មណ៍លើតារាវ័យក្មេងរូបនេះផងដែរ៕     


ប្រភព​ : Marca